ជាតិ
ពន្យល់ពាក្យ
«សង្គ្រុប» មិនមែន «សង្គ្រប់» ឬ «សង្គ្រោប» ឡើយ
04, Feb 2024 , 7:30 am        
រូបភាព
ស្ទុះទៅសង្កត់ ស្ទុះទៅគ្របជាប់, វាយគ្របសង្កត់ទៅភាគីម្ខាងទៀត។ នេះជាន័យ​របស់​ពាក្យ «សង្គ្រុប»។ ឧទាហរណ៍ ឆ្មាសង្គ្រុបកណ្ដុរ, យុទ្ធជនយើងត្រៀមកម្លាំងវាយសង្គ្រុបទៅលើសត្រូវ។  
 
ជាមួយគ្នានេះ យើង​សង្កេតឃើញថា មនុស្ស​មួយចំនួន បែរជាច្រឡំសរសេរថា «សង្គ្រប់» ឬ សង្គ្រោប» ទៅវិញ ប៉ុន្តែពាក្យ​ទាំងនេះ មិនមាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ឬ វចនានុក្រម​ខ្មែរ​២០២២របស់​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរឡើយ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com