ជាតិ
សង្គមជាតិ
លោក ស សុខា បញ្ជាឱ្យបញ្ឈប់ការចេញប័ណ្ណឆ្លងដែនមិនប្រក្រតី រវាងកម្ពុជា-ឡាវ
15, Dec 2023 , 5:39 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី MIC
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី MIC
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យឃើញមន្ត្រីតាមព្រំដែន ចេញប័ណ្ណចេញចូលព្រំដែន កម្ពុជា-ឡាវ មិនប្រក្រតី ដើម្បីយកកម្រៃ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខ​ សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជា។ ឃើញដូច្នេះ លោកបាន បញ្ជាឱ្យបញ្ឈប់នូវសកម្មភាពនេះជាបន្ទាន់។  លោក​ ស សុខា បានចេញលិខិតបែបនេះទៅកាន់ អភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ។

 
ដើម្បីឱ្យពលរដ្ឋរស់នៅតំបន់ខេត្តជាប់ព្រំដែន ឆ្លងដែនចូលតំបន់ភាគីម្ខាងទៀតបាន រដ្ឋាភិបាលកម្ពុជា-ឡាវ បានអនុលោមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្ដីពីការឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ឡាយ ចុះថ្ងៃទី២៨មីនា ឆ្នាំ២០០៨មក។ រហូតដល់ អំឡុងខែតុលា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនទាំងអស់ ឱ្យបញ្ឈប់រាល់ការចេញឯកសារឆ្លងដែន ដែលមានៅភាពមិនប្រក្រតី និងបញ្ឈប់ការយកកម្រៃក្រៅផ្លូវកា រពីប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ព្រំដែន ដែរ។ 
 
ប៉ុន្តែ ការណែនាំនេះ រួមទាំងការអនុវត្តជាក់ស្ដែង នាពេលកន្លងមក ក្រសួងមហាផ្ទៃ ពិនិត្យឃើញ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកងកម្លាំងសមត្ថកិច្ចមួយចំនួននៅតែបន្តចេញលិខិតបើកផ្លូវ ប័ណ្ណឆ្លងដែន និងឯកសារឆ្លងដែនមិនប្រក្រតី ដល់ប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់ព្រំដែន។ ករណីនេះ គឺប្រាសចាកពីស្មារតីនៃកិច្ចព្រមព្រៀងខាងលើ ហើយបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់ របស់ពលរដ្ឋខ្មែរ។ 
 
ដើម្បីពង្រឹងការប្រើប្រាសប័ណ្ណព្រំដែនកម្ពុជា-ឡាវ និងការអនុវត្តច្បាប់ ស្របតាមកិច្ចព្រមព្រៀងស្ដីពីការឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ក្រសួងមហាផ្ទៃបញ្ជាឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញលិខិតបើកផ្លូវ ប័ណ្ណឆ្លងដែន និងឯកសារឆ្លងដែនមិនប្រក្រតី ដែលផ្ទុយពីកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលកម្ពុជា-ឡាវ ដែលបានចុះកាលពីឆ្នាំ២០០៨។ ក្រសួងប្រាប់ទៅអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ ឱ្យជំរុញនិងលើកទឹកចិត្តពលរដ្ឋ ប្រើប្រាស់ប័ណ្ណព្រំដែនសម្រាប់ចេញចូលឬឆ្លងដែន ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព និងការពារបាននូវប្រយោជន៍ស្របច្បាប់។ 
 
ក្រៅពីនេះ អភិបាលខេត្តត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំពលរដ្ឋឱ្យយល់ដឹងច្បាស់ ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណព្រំដែន ហើយប្រាប់ពលរដ្ឋឱ្យស្នើសុំប័ណ្ណនេះ​នៅអង្គភាពច្រកចេញចូលតែមួយ ដែលមានទីតាំងនៅសាលាខេត្ត ឬទីតាំងផ្សេងទៀតដែលកំណត់ដោយរដ្ឋបាលខេត្ត។ 
 
ជាមួយគ្នានេះ លោក ស សុខា ឱ្យអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ ចាត់វិធានការពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយចេញ-ចូល ឬឆ្លងកាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាប់បទល្មើសឆ្លងដែរ និងការជួញដូរមនុស្ស ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរឪដល់សន្តិសុខសង្គម។  លើសពីនេះ អភិបាលខេត្តត្រូវធ្វើការរាយការណ៍ជាលាយលក្ខណ៍អក្សអំពីលទ្ធផលនៃវឌ្ឍនភាព នៃការអនុវត្តការងារ ជុំវិញការផ្ដល់ប័ណ្ណព្រំដែនដល់ពលរដ្ឋ រួមទាំងបញ្ហាប្រម និងសំណូមពររបស់ពលរដ្ឋទៅក្រសួងផងដែរ ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេល៕ 

© រក្សាសិទ្ធិដោយ thmeythmey.com