កីឡាជាតិ
ជាតិ
អ្នកលេងគុនល្បុក្កតោកម្ពុជា ឡុង ឡា បានប្រើក្បាច់ឃ្លេរ យកឈ្នះកីឡាករឥណ្ឌូណេស៊ី SanJaya
16, Dec 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកលេងគុនល្បុក្កតោកម្ពុជា ខ្លាខ្មៅកំណាចមុខតាន់ មាស រាជៈ ហៅឡុង ឡា បានប្រើក្បាច់ឃ្លេរ យកឈ្នះលើអ្នកលេងគុនឥណ្ឌូណេស៊ីនាគកំណាច SanJaya Hutagaol ។ គូប្រកួតនេះ លើប្រភេទ៦០គីឡូក្រាម។

ការប្រកួត«អ្នកលេងគុន» ប្រព្រឹតិ្តទៅនៅថ្ងៃទី១៥ ធ្នូ វេលាម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។កីឡាករ៥ប្រទេស ក្នុងតំបន់អាស៊ាន ដែលប្រកួតក្នុងកម្មវិធី«អ្នកលេងគុន» រួមមាន កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី៕

 

Tag:
 គុនល្បុក្កតោ
  អ្នកលេងគុន
  ឡុង ឡា
© រក្សាសិទ្ធិដោយ thmeythmey.com