ជាតិ
វីដេអូ
លំបាកស្វែងរកឯកសារ ជំរុញឱ្យលោក ឃិន វណ្ឌី រៀបរៀងសៀវភៅជំនួយដល់គ្រូសតវត្សរ៍ទី២១
16, Dec 2023 , 7:59 pm        
រូបភាព
លោក ឃិន វណ្ឌី គ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំ
លោក ឃិន វណ្ឌី គ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំ
ភ្នំពេញ៖ ក្នុង​ពិព័រណ៍​សៀវភៅ​លើកទី១០ ឆ្នាំ​២០២៣ លោក ឃិន វណ្ឌី ​គ្រូ​ឧទ្ទេស​ឧត្តម​សិក្សា​នៃ​​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​យក​សៀវភៅ​ដែលជា​ស្នាដៃ​រៀបរៀងរបស់លោក មក​លក់ចំនួន ៥ចំណងជើង។ សៀវភៅរបស់គ្រូឧទ្ទេសរូបនេះ ផ្ដោតលើការអប់រំ និងជា​សៀវភៅជំនួយ​ដល់​គ្រូសតវត្សរ៍ទី២១។ ក្នុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន Thmey Thmey 25 លោក ឃិន វណ្ឌី លើកឡើងថា ការរៀបរៀងសៀវភៅទាំងនេះ កើតចេញពីផលលំបាកនៃការ​ស្វែងរកឯកសារសិក្សា​ទាក់ទងនឹងការអប់រំ។



ត្រឹម​រយៈពេល​៥ឆ្នាំប៉ុណ្ណោះ លោក ឃិន វណ្ឌី គ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំ រៀបរៀង​សៀវភៅបាន ៥ចំណងជើង។ សៀវភៅទាំងនោះ មាន​ដូចជា សៀវភៅ​វិធីសាស្រ្ត​បង្រៀន, ទស្សនវិជ្ជាអប់រំ, ការគ្រប់គ្រងថ្នាក់រៀន, យុទ្ធសាស្រ្ត​បង្រៀន និង​ចិត្តវិទ្យាអប់រំ។ បើតាម​លោក ឃិន វណ្ឌី សៀវភៅទាំងនេះ ជា​កម្រង​ឯកសារ​ស្រាវជ្រាវ​ ដែល​​ជួយ​បង្ហាញផ្លូវ​ដល់​គ្រូបង្រៀន គរុ​និស្សិត គរុ​សិស្ស ឱ្យបាន​ជ្រាប​កាន់តែច្បាស់​ពី​ការបង្រៀន និងការ​អប់រំសិស្ស​៕
 
សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ​លោក ឃិន វណ្ឌី គ្រូឧទ្ទេសឧត្តមសិក្សានៃវិទ្យាស្ថានជាតិអប់រំដូចតទៅ៖
 

Tag:
 សៀវភៅ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com