ជាតិ
ពិព័រណ៍សៀវភៅលើកទី១០ នឹងបណ្តុះគំនិតយុវជនស្វែងយល់ពីសៀវភៅកាន់តែច្រើន
17, Dec 2023 , 7:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ជាប្រធានបទ ពិព័រណ៍សៀវភៅលើកទី១០។ លោក ហ៊ឹម ដាលីមរ៉ូណាលដ៍ ជាសហប្រធានភស្តុភារ បានលើកឡើង ឆ្នាំ២០២៣នេះ ជាការតាំងពិព័រណ៍សៀវភៅលើកទី១០ មានស្ដង់ដាក់បង្ហាញសៀវភៅជិត៣០០  ដែលទាក់ទាញយុវជន ឱ្យស្រលាញ់ និងចូលចិត្តអានសៀវភៅកាន់តែច្រើនជាងឆ្នាំមុន។  ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងចង់ឱ្យសិស្ស-និស្សិត ស្វែងយល់ពីការអានសៀវភៅ ក៏ដូចជាចាប់យកចំណេះពីសៀវភៅផងដែរ។ ពិព័រណ៍នេះ  អ្នកនិពន្ធសៀវភៅ មានការកើនឡើង ហើយ សៀវភៅក៏មានច្រើនប្រភេទដែរ ជាពិសេស សៀវភៅ កុមារ សៀវភៅទស្សនវិជ្ជា និង សៀវភៅបែបអប់រំ និងសៀវភៅបែបលើកទឹកចិត្តជាដើម។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com