កីឡាជាតិ
ជាតិ
«អ្នកលេងគុន» លើកទី២ ផ្ទុះការគាំទ្រទ្វេគុណ១០!
16, Dec 2023 , 5:33 pm        
រូបភាព
កីឡាករល្បុក្កតោ រិន សារ័ត្ន ប្រកួតជាមួយកីឡាករJiar Orlando Castillo រហស្សនាមស្ដេចពស់វែក មកពីហ្វីលីពីន (Snake Man) នាការប្រកួត«អ្នកលេងគុន» កាលពីថ្ងៃទី១៥ ធ្នូ ២០២៣
កីឡាករល្បុក្កតោ រិន សារ័ត្ន ប្រកួតជាមួយកីឡាករJiar Orlando Castillo រហស្សនាមស្ដេចពស់វែក មកពីហ្វីលីពីន (Snake Man) នាការប្រកួត«អ្នកលេងគុន» កាលពីថ្ងៃទី១៥ ធ្នូ ២០២៣
«អ្នកលេងគុន» បានបញ្ចប់ទៅកាលពីយប់ថ្ងៃទី១៥ ធ្នូ ដោយភាពជោគជ័យ លើសពីការរំពឹងទុក ។ លោក សយ ផាន់និច និងលោក វី តារ៉ា អ្នករៀបចំកម្មវិធី«អ្នកលេងគុន» មើលឃើញថា សន្ទុះនៃការគាំទ្រកម្មវិធីប្រកួតលើកទី២នេះ ទ្វេគុណ១០ដង បើធៀបនឹងលើកទី១។



អ្នករៀបចំកម្មវិធីទាំងពីររូបនេះ មិនហ៊ានស្មានថា កម្មវិធី«អ្នកលេងគុន» ផ្ទុះការគាំទ្រខ្លាំងបែបនេះឡើយ។ដោយសារសន្ទុះគាំទ្រខ្លាំងបែបនេះ ធ្វើឱ្យលោក សយ ផាន់និច និងលោក វីតារ៉ា មានកម្លាំងចិត្តថែមទៀត ក្នុងការរៀបចំព្រឹត្តិការណ៍«អ្នកលេងគុន» លើកទី៣ នាឆ្នាំក្រោយ។
 
ព្រឹត្តិការណ៍«អ្នកលេងគុន»លើកទី២នេះ ប្រព្រឹត្តទៅដោយភាពល្អអស្ចារ្យ ជាលក្ខណៈស្ដង់ដារអន្តរជាតិ។ ជាពិសេស បានធ្វើឱ្យអន្តរជាតិបានស្គាល់ក្បាច់ល្បុក្កតោខ្មែរមួយកម្រិតទៀតហើយ តាមរយៈការបង្ហាញពីរបៀបថ្វាយបង្គំគុណគ្រូ មុនការប្រកួត និងការប្រើស្នៀត និងក្បាច់បច្ចេកទេសយកឈ្នះលើគូប្រកួត។
 
ផែនការជាបន្ទាប់ អ្នករៀបចំកម្មវិធី«អ្នកលេងគុន» គ្រោងរៀបចំការប្រកួតនេះ ឱ្យបានច្រើនថែមទៀត តាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីផ្សព្វផ្សាយគុនល្បុក្កតោខ្មែរ ឱ្យកាន់តែរីកសាយភាយ ទៅកាន់ពិភពលោក។
 

Tag:
 ល្បុក្កតោ
  អ្នកលេងគុន
© រក្សាសិទ្ធិដោយ thmeythmey.com