ជាតិ
វីដេអូ
ពហុកីឡដ្ឋានជាតិអូឡាំពិក ​សំណង់ស្ថាបត្យកម្មដែលមាន​ប្រវត្តិសាស្ត្រ​ពេញ​ខ្លួន
18, Dec 2023 , 7:59 am        
រូបភាព
​​ភ្នំពេញ៖ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំ​ពិក បាន​ទទួល​​ព្រឹត្តិការណ៍​ធំៗជាច្រើន ចាប់តាំងពីសំណង់នេះត្រូវបានសាងសង់​រួចនាឆ្នាំ​១៩៦៤ ហើយក៏ជាសំណង់ដែលពោរពេញទៅដោយប្រវត្តិ​​ជាច្រើន។ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំ​ពិក​មាន​ផ្លាកអនុស្សាវរីយប្រវត្តិសាស្ត្រ​​​មួយ ​ធ្វើ​ពី​លោហធាតុ និងមាន​ខ្នាត​ប្រហែល ១០០ លើ ៨០ សង់ទីម៉ែត្រ។ ​ផ្ទាំង​ដែក​នេះ ​មានខ្លឹមសារ​ជា​ភាសា​ខ្មែរ និង​ជា​ភាសា​បារាំង​ថា : នៅ​ទីនេះ នាថ្ងៃ​ទី ១ ខែ​កញ្ញា ឆ្នាំ ១៩៦៦ លោកឧត្តមសេនីយ ដឺហ្គោល សាល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ដោយ​មាន​វត្តមាន សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ព្រះបរមរតនកោដ្ឋ ​​បាន​ថ្លែងព្រះរាជ​សុន្ទរកថាជា​ប្រវត្តិសាស្ត្រ​មួយ ដែល​គេ​ប្រសិទ្ធិ​នាម​ថា "សុន្ទរកថានាក្រុង​ភ្នំពេញ" ។

 
​​ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាការអត្ថាធិប្បាយរបស់នាយយ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
 

ពហុកីឡាដ្ឋាន​ជាតិ​អូឡាំ​ពិក​ដ៏​ល្បី​ល្បាញ​នេះ ក៏បាន​ទទួល​ព្រឹត្តិការណ៍​សំខាន់​មួយមុន​នឹង​ព្រឹត្តិការណ៍​​ខាង​លើដែរ នោះគឺនៅឆ្នាំ ១៩៦៥ ដែល​​កម្ពុជាទទួល​ធ្វើជា​ម្ចាស់​ផ្ទះព្រឹត្តិការណ៍កីឡា GANEFO អាស៊ីលើក​ទី១។ គ្រានោះពហុកីឡដ្ឋានជាតិ​អូឡាំពិកបានក្លាយជា​ទីតាំងសម្រាប់​ការប្រកួត​អត្តពលកម្ម កីឡាហែល​ទឹក និង​កីឡា​ផ្សេងៗ​ទៀត​ ព្រមទាំង​ពិធី​បើកព្រឹត្តិការណ៍កីឡានេះដែរ។ 
ពហុកីឡដ្ឋានដែលចេញប្លង់ដោយបិតាស្ថាបត្យករ វណ្ណ មូលីវណ្ណ សាងសង់ឡើង​ដើម្បី​ធ្វើជាម្ចាស់​ផ្ទះ​​​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ​១៩៦៣។ ប៉ុន្តែដោយសា្ថនភាពនយោបាយក្នុងប្រទេសកម្ពុជាខកឱកាសរៀបចំព្រឹត្តិការណ៍នេះ ដោយត្រូវរង់ចាំ៧០ឆ្នាំក្រោយគឺ​ឆ្នាំ​២០២៣ ទើបកម្ពុជា បានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ពហុកីឡាដ្ឋាន​ជាតិ​បាន​ទទួល​ព្រឹត្តិការណ៍ប្រកួតកីឡាជាច្រើនប្រភេទផងដែរ។ ពហុកីឡដ្ឋានជាតិ​អូឡាំពិក​ ​មិន​ដែល​បាន​ឃើញ​ល្បែងកីឡា​អូឡាំពិក​ទេ ប៉ុន្តែ​មាន​ឈ្មោះថា​អូឡាំពិក ​នោះដ៏ព្រោះ​តែនៅពេលស្តាតនេះ​សង់​រួចរាល់​​នាឆ្នាំ១៩៦៤ វាគឺ​ជា​កីឡដ្ឋាន​ធំ​ជាង​គេនៅតំបន់​​អាស៊ី​អាគ្នេយ៍។ ​
 
អគារ​ដែល​មាន​ប្រវត្តិសាស្ត្រ​ពេញ​ខ្លួននេះ ​ស្ថិត​នៅ​ខណ្ឌ​៧មករា មាន​ច្រក​ចូល​៣ដែលសា​ធារណជនអាច​ថ្មើរជើង​ចូលក្នុង​ទីលាន​បាន​ដោយសេរី៕





Tag:
 ស្តាតអូឡាំពិក
  ស្ថាបត្យកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com