ជាតិ
គណៈកម្មការ ចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជនប្រឡងរើសមន្រ្តីកសិកម្មឃុំ នៅព្រឹកនេះ
× គណៈកម្មការ រៀបចំការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ បានចាប់ផ្ដើមដំណើរការកំណែ នៅសាលាភូមិន្ទរដ្ឋបាល។ ក្នុងដំណើរការកំណែនេះ មានការចូលរួមពីលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ រៀបចំការប្រឡង,តំណាងក្រសួងកសិកម្ម និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។
ចំពោះលទ្ធផលនៃការប្រឡង នឹងប្រកាសនៅថ្ងៃទី២៤ ធ្នូខាងមុខនេះ។ ក្រោយប្រកាសលទ្ធផល បេក្ខជនមានរយៈពេល ១សប្ដាហ៍ សម្រាប់តវ៉ាផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ធ្នូ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣៕
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
Tag:
កសិកម្ម
មន្រ្តីកសិកម្មឃុំ
ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com