ជាតិ
វីដេអូ
សំណង់ព្រះរាជដំណាក់​ព្រះបរមតនកោដ្ឋ នៅភ្នំគិរីរម្យ
19, Dec 2023 , 7:59 am        
រូបភាព
កំពង់ស្ពឺ៖ ក្រោយទទួលបានឯករាជ្យពីបារាំង ព្រះ​បាទ​ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបញ្ជាឱ្យ​សាងសង់ព្រះរាជដំណាក់មួយដ៏​ប្រណីត ដែល​មាន​ភូមិគ្រឹះ​៤ខ្នង នៅលើភ្នំគិរីរម្យ ដែលក្រោយមកត្រូវបានបង្កើតជា​ឧទ្យាន​ជាតិព្រះសុរាម្រិត-កុសុមៈគិរីរម្យ។ ​រហូតដល់បច្ចុប្បន្ន​ ​ព្រះរាជដំណាក់ ​ខូចខាតច្រើន​ណាស់ ប៉ុន្តែ​នៅ​តែ​អាច​ទស្សនា​បាន។ ក្រៅ​ពី​សំណង់ផ្ទះ ​ក៏​មាន​សំណង់​ខ្លះៗសេសសល់​ ដូចជា​​ជញ្ជាំង និង​សសរ​ធ្វើ​ពី​​ថ្ម​ធម្មជាតិ រូប​សំណាក់​បាយ័ន រង្វង់​មូល​នាគព័ន្ធ បង្គោល​គីឡូម៉ែត្រ និង​ថ្នល់​ម៉ាកាដាំ (កៅស៊ូ​លាយ​ដុំ​ថ្ម) ពី​សម័យ​អាណានិគម​បារាំង។

 
សូមអញ្ជើញទស្សនាទិដ្ឋភាពខ្លះៗ នៃអគារព្រះរាជដំណាក់ព្រះបរមរតនកោដ្ឋ ក្នុងវីដេអូខាងក្រោមនេះ៖
 

ជនជាតិបរទេស​ត្រូវ​បង់​ប្រាក់ ២ម៉ឺនរៀល​ ដើម្បី​ចូល​ក្នុង​ឧទ្យាន​ជាតិព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ស្ថិត​នៅ​ឃុំ​យាយ​ម៉ៅពេជ្រនិល ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ ចម្ងាយ១១២ ​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ឬ២៥​គីឡូម៉ែត្រ ​ពី​ផ្លូវជាតិ​លេខ៤។ គឺជា​ផ្នែកអាគ្នេយ៍​ នៃ​ជួរភ្នំ​ក្រវាញ។ គិរី មាន​ន័យ​ថា ភ្នំ។ រម្យ មាន​ន័យថា អរ រីករាយ សប្បាយ៕
 










Tag:
 ព្រះរាជដំណាក់
  ភ្នំគិរីរម្យ
© រក្សាសិទ្ធិដោយ thmeythmey.com