ជាតិ
វីដេអូ
​​ប្រាសាទភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ដែលមានទេសចរតិចតួចស្គាល់
20, Dec 2023 , 8:59 pm        
រូបភាព
តាកែវ៖ សួន​សត្វ​ភ្នំ​តាម៉ៅ ក្នុងខេត្តតាកែវ ត្រូវបានអ្នកទេសចរជាច្រើនស្គាល់។ ទេសចរខ្លះ ​ក៏បាន ស្គាល់ដែរ​តំបន់ផ្ទៃដីការពារព្រៃឈើ​ ឬ​សួន​ភូតគាម។ ប៉ុន្តែមាន​តិចតួចណាស់ ដែល​ស្គាល់សំណង់ប្រាសាទឥដ្ឋ​មួយ ដែលសង់នាសតវត្ស​ទី១១ ​​ស្ថិត​នៅ​កំពូលភ្នំតាម៉ៅ។ ​ប្រាសាទនេះ មានកម្ពស់៣០ម៉ែត្រ ដែលសព្វថ្ងៃ​មានសេសសល់តែជញ្ជាំងប៉ុណ្ណោះ​នៅមិនទាន់រលំ បែកបាក់។ ​ ​អ្វីដែល​គួរ​ចាប់អារម្មណ៍ គឺ​ចម្លាក់ថ្ម​មួយដែល​ទុក​ដាក់​លើ​គ្រឹះ​មួយ។ វា​មាន​ទំហំ​ប្រហែល ១ម៉ែត្រ លើ​២ម៉ែត្រ។ រូប​ចំលាក់​នេះបង្ហាញ​ព្រះ​វិស្ណុ និង​មនុស្សច្រើន​រូប​។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 

តាម​លោកតា​អាចារ្យមួយរូប ក្នុង​វត្តភ្នំ​តា​ម៉ៅ គេ​ដាក់​ឈ្មោះ​ភ្នំ​នេះ ថា«ភ្នំតាម៉ៅ» ព្រោះ​កាលពី​ដើម​អាណានិគម​បារាំង [សតវត្ស​ទី១៩] តា​ម៉ៅ​មក​ទីនេះ។​ ប៉ុន្តែមិនបានដឹងពី​ឈ្មោះដើមរបស់ប្រាសាទនេះឡើយ។ ​​
 
ប្រាសាទភ្នំ​តាម៉ៅ​ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតា​កែវ៕





© រក្សាសិទ្ធិដោយ thmeythmey.com