ជាតិ
សង្គមជាតិ
លោក ស សុខា បណ្តេញមន្ត្រីប្រឆាំងគ្រឿងញៀនម្នាក់ពីក្របខណ្ឌនគរបាល​ជាតិ
21, Dec 2023 , 3:47 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ឋានន្តរស័ក្ដិ មន្ត្រីប្រឆាំងគ្រឿងញៀន​មួយរូប​ ហើយ​បណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចចុះ​កាលពី​ថ្ងៃទី១៨ ខែធ្នូ។

 
លោក សួន តុសិតពិទូរ្យ ជាវរសេនីយ៍ត្រី ដែលមាន​តំណែងជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោក ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការបណ្ដេញមន្ត្រីរូបចេញពីក្របខ័ណ្ឌ ដោយសារ​ជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។
 
លោក ស សុខា តែងតែដាស់តឿនទៅកាន់មន្ត្រីនគរបាលជាតិទាំងអស់ថា នឹងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀន រួមទាំងការរក្សាទុក ប្រើប្រាស់ និងជួញដូរផងដែរ៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com