ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វាជួយការពារពីជំងឺ ! ហើយវីតាមីន E សម្បូរ​​ក្នុង​អាហារ​ទាំងនេះ
22, Dec 2023 , 10:59 pm        
រូបភាព
វីតាមីន E គឺជា​វីតាមីន​សំខាន់​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ សុខភាព​សរសៃឈាម និង​សុខភាព​ស្បែក ។ សម្រាប់​មនុស្ស​ពេញវ័យ​ក្នុង​មួយ​ថ្ងៃ​គួរ​ទទួល​បាន​វីតាមីន E ១៥​មី​ល្លី​ក្រាម ហើយ​បើ​យើង​ទទួល​បាន​វីតាមីន E គ្រប់គ្រាន់​អាច​ការពារ​យើង​ពី​ជំងឺ​បេះដូង ជំងឺមហារីក និង​ជំងឺ​ភ្នែក​បង្ក​ដោយ​កត្តា​អាយុ ។

 
Assortment food sources of vitamin E. Healthy products
តើ​អាហារ​ប្រភេទ​ណាខ្លះ​សម្បូរ​វីតាមីន E​?
 
១. គ្រាប់​ផ្កាឈូករ័ត្ន
គ្រាប់​ផ្កាឈូករ័ត្ន​គឺជា​អាហារ​សម្រន់​មួយ​ដែល​សម្បូរ​ដោយ​វីតាមីន ជាតិ​សរសៃ ប្រូតេអ៊ីន ប៉ូ​តា​ស្យូ​ម ម៉ា​ញ៉េ​ស្យូ​ម និង​ស័ង្កសី​។ គ្រាប់​ផ្កាឈូករ័ត្ន​១០០​ក្រាម​មាន​វីតាមីន E ៣៥,១៧​មិ​ល្លី​ក្រាម​។
 
២. គ្រាប់​អាល់​ម៉ុ​ន
គ្រាប់​អាល់​ម៉ុ​ន​១០០​ក្រាម​ផ្តល់​វីតាមីន E ២៥,៦៣​មិ​ល្លី​ក្រាម​។ ក្រៅពី​វីតាមីន E គ្រាប់​អាល់​ម៉ុ​ន​មាន​ប្រូតេអ៊ីន ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម និង​ម៉ា​ញ៉េ​ស្យូ​ម​។
 
៣. សណ្ដែកដី
សណ្ដែកដី ១០០​ក្រាម​មាន​វីតាមីន E ៤,៩៣​មិ​ល្លី​ក្រាម​។ យក​ល្អ​គួរ​ញ៉ាំ​សណ្ដែកដី​លីង ឬ​សណ្ដែកដី​សាប​ដោយ​មិន​មាន​បន្ថែម​រសជាតិ ឬ​អំបិល​។
 
៤. ផ្លែ​បឺ​រ
ផ្លែ​បឺ​រ​គឺជា​ផ្លែ​ឈើ​សុខភាព​មួយ​ដែល​មាន​ជាតិ​ស្ករ​តិច និង​មាន​សារធាតុចិញ្ចឹម​ច្រើន​។ ផ្លែ​បឺ​រ​១០០​ក្រាម មាន​វីតាមីន E ២,០៧​មិ​ល្លី​ក្រាម​។
 
៥. ស្ពៃ​ពួយ​ឡេ​ង
ស្ពៃ​ពួយ​ឡេ​ង​ឆៅ​១០០​ក្រាម​ផ្ទុក​វីតាមីន E ២,០៣​មិ​ល្លី​ក្រាម​។ ស្ពៃ​ពួយ​ឡេ​ង​ក៏​មាន​វីតាមីន A វីតាមីន C ជាតិ​សរសៃ និង​ប៉ូ​តា​ស្យូ​ម​ដែរ​។
 
៦. ផ្កា​ខាត់ណា​ខៀវ
ត្រឹម ១ ពែង​នៃ​ផ្កា​ខាត់ណា​ខៀវ​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​វីតាមីន E ចាំបាច់​ប្រចាំ​ថ្ងៃ​ដល់​ទៅ ១៥ ភាគរយ​។ លើស​ពី​នេះ​ទៅ​ទៀត​ផ្កា​ខាត់ណា​ខៀវ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សមាសធាតុ Sulfuric ដែល​ជួយ​កម្ចាត់​ជាតិពុល​ផ្សេង​ៗ​ពី​ក្នុង​រាង​កាយ​គួរ​ឱ្យ​កត់សម្គាល់ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com