ជាតិ
ពីនេះ ពីនោះ
ពលរដ្ឋអាចចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុបាន តាមរយៈសកម្មភាពប្រចាំថ្ងៃ
25, Dec 2023 , 8:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
រូបភាពពីទំព័រហ្វេសប៊ុក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
បាត់ដំបង៖  ការប្រែប្រួលអាកាសធាតុ​ ជាបញ្ហាសកលមួយ ដែលកំពុងកើតមានឡើង ដែលបង្កដោយកត្តាមនុស្ស និងធម្មជាតិ។ តែកត្តាមនុស្សបានធ្វើឱ្យប៉ះពាល់ខ្លាំងជាងគេ មកលើការប្រែប្រួលអាកាសធាតុនេះ តាមរយៈការបង្កើតឧស្ម័នផ្ទះកញ្ចក់។ ប៉ុន្តែមនុស្សគ្រប់រូប ក៏អាចចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុបានដែរ តាមរយៈការផ្លាស់ប្ដូរនូវទម្លាប់ការរស់នៅប្រចាំថ្ងៃមួយចំនួន។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាកិច្ចសម្ភាសខាងក្រោមនេះដូចតទៅ៖



«ការប្រែប្រួលអាកាសធាតុ» ជាការប្រែប្រួលស្ថានភាពអាកាសធាតុ​ ដែលអាចកំណត់អត្តសញ្ញាណបាន តាមរយៈការប្រែប្រួលតួលេខមធ្យម និងតួលេខអថេរ នៃអាកាសធាតុ ហើយការប្រែប្រួលនោះ បន្តកើតឡើងក្នុងរយៈពេលវែង ជាច្រើនទស្សវត្សរ៍ ឬយូរជាងនេះ។ 
 
ការប្រែប្រួលអាកាសធាតុ បណ្ដាលមកពីកត្តាធម្មជាតិ ដូចជាបាតុភូតផ្ទុះភ្នំភ្លើង, ការប្រែប្រួលគន្លងនៃភពផែនដី ដើរជុំវិញព្រះអាទិត្យ និងការប្រែប្រួលសមាសធាតុក្នុងព្រះអាទិត្យជាដើម។ ទី២កត្តាមនុស្ស ដែលកត្តានេះ មានឥទ្ធិពលខ្លាំងបង្កឱ្យមាន ការប្រែប្រួលអាកាសធាតុ។ កត្តាមនុស្ស បង្កឱ្យបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ទៅបរិយាកាស តាមរយៈការប្រើប្រាស់ថាមពលឥន្ទនៈហ្វូស៊ីល, ការធ្វើកសិកម្មមិនសមស្រប, ការដឹកជញ្ជូន, ការបំផ្លាញព្រៃឈើ និងការប្រើប្រាស់ដី និងការគ្រប់គ្រងសំណល់មិនត្រឹមត្រូវជាដើម។ 
 
ការប្រែប្រួលអាកាសធាតុជាបញ្ហាមួយ ដែលកំពុងប៉ះពាល់លើពិភពលោក។ សម្រាប់កម្ពុជាវិញបញ្ហានេះ បានធ្វើឱ្យកម្ពុជាទទួលរងផលប៉ះពាល់ដូចជា ទឹកជំនន់, គ្រោះរាំងស្ងួត, ខ្យល់ព្យុះ, ការជ្រាបចូលនៃទឹកប្រៃ, ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ និងបញ្ហាសុខភាពជាដើម។ ពោលបញ្ហានេះ បានប៉ះពាល់លើវិស័យកសិកម្ម, ធនធានទឹក, តំបន់ឆ្នេរ, ព្រៃឈើ និងជីវៈចម្រុះ, សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធជាដើម៕ 
 

Tag:
 ThmeyThmey
  ការប្រែប្រួលអាកាសធាតុ
  climate change
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com