ជាតិ
សង្គមជាតិ
ស្ត្រីមានផ្ទៃពោះ និងកុមារ អាយុ៤ឆ្នាំ ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យ​មួយ ក្នុងក្រុងសៀមរាប
27, Dec 2023 , 10:40 am        
រូបភាព
ករណីអគ្គិភ័យនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ រូបភាព អធិការដ្ឋាននគរបាលក្រុងសៀមរាប។
ករណីអគ្គិភ័យនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ រូបភាព អធិការដ្ឋាននគរបាលក្រុងសៀមរាប។
សៀមរាប៖ ហេតុការណ៍អគ្គិភ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូនេះ បានសម្លាប់ស្ត្រីមានផ្ទៃពោះម្នាក់ និងកុមារអាយុ៤ឆ្នាំម្នាក់។ ហេតុការណ៍នេះ បានកើតឡើង នៅតូបមុខផ្សារក្រោម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីវេលាម៉ោង៤ និង៥០នាទីព្រឹក។ នេះបើតាមអធិការដ្ឋាននគរបាលក្រុងសៀមរាប។

 
ក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ​នៅវេលាម៉ោង៦ និង២០នាទីព្រឹក។ ក្រៅពីសម្លាប់មនុស្ស គ្រោះអគ្គិភ័យនេះ បានឆេះតូបលក់ដូរចំនួន៤តូប ផ្ទះមួយខ្នងផងដែរ។
មកទល់ព្រឹកនេះ អធិការដ្ឋាននគរបាលក្រុងសៀមរាប មិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឱ្យ ករណីអគ្គិភ័យនោះទេ៕ 
 
 
 

Tag:
 thmeythmey
  អគ្គិភ័យ
  សៀមរាប
  ផ្សារក្រោម
© រក្សាសិទ្ធិដោយ thmeythmey.com