អន្តរជាតិ
ចិនបង្ក្រាបការវិនិយោគឆបោកបែបរដ្ឋាភិបាល ដែលមានតម្លៃរាប់ពាន់លានដុល្លារ
27, Dec 2023 , 3:40 pm        
រូបភាព
រូបភាព AP
រូបភាព AP
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua នៅថ្ងៃទី២៦ ខែធ្នូ បានចុះផ្សាយថា ប៉ូលិសចិននៅឆ្នាំនេះបានបង្ក្រាប ករណី​ក្លែង​បន្លំ​រាប់​រយ​លាន​ដុល្លារ​ ដោយ​ប្រើ​ឯកសារ​រដ្ឋាភិបាល​ប្រឌិត​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​។

តាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ទីភ្នាក់ងារសន្តិសុខសាធារណៈ បានដោះស្រាយករណីលើសពី ២៦០ ក្នុងឆ្នាំ​ ២០២៣ ហើយបានចាប់ក្រុមឧក្រិដ្ឋជនចំនួន១៨០ ដែលពាក់ព័ន្ធនឹងគម្រោងជាតិក្លែងក្លាយ និងបានប្រមូលប្រាក់ចំនួន ២១០លានដុល្លារ ពីអ្នកវិនិយោគ។
 
ការឆបោកបែបនេះភាគច្រើនកើតមានឡើងតាមរយៈប្រព័ន្ធអនឡាញជាមួយប្រតិបត្តិការ ដែលមានមូលដ្ឋាននៅបរទេស ដោយបញ្ឆោតមនុស្សឱ្យបង់ប្រាក់ដើមទុនដំបូងឬថ្លៃសមាជិកភាពជាដើម។ បន្ថែមពីនេះ គម្រោងកាត់បន្ថយភាពក្រីក្រក្លែងក្លាយដោយប្រើប្រាស់ឯកសារ រដ្ឋាភិបាលប្រឌិត និងលិខិតសម្គាល់ក៏កើតឡើងជាច្រើនផងដែរ។
 
ការក្លែងបន្លំតាមអ៊ីនធឺណិតនៅចិនជាបញ្ហាមួយដែលចាក់ឫសគល់ ខណៈរដ្ឋាភិបាលចង់ទាក់ ទាញមូលនិធិវិនិយោគទាំងក្នុងស្រុក និងពីក្រៅប្រទេស ដើម្បីបន្ថែមភាពរ៉ឹងមាំដល់វិស័យ និងឧស្សាហកម្មជាច្រើនរបស់ខ្លួន។
 
អ្នកគ្រប់គ្រងទ្រព្យសកម្មសកលដែលបង្កើតហាងនៅចិន បានធ្លាក់ក្រោមការបោកប្រាស់យ៉ាងធ្ងន់ធ្ងរ ដោយសារអ្នកបោកប្រាស់តាមអ៊ីនធឺណិតបានប្រើម៉ាកយីហោ និងឡូហ្គោរបស់ពួកគេដោយខុសច្បាប់។
 
កាលពីខែមុន ក្រុមហ៊ុនសិង្ហបុរី Temasek Holdings បានបង្ហាញថា មានអ្នកបោកប្រាស់ដែលអះអាងជាតំណាងការិយាល័យនៅក្រុង Shenzhen និងបានទារ ប្រាក់ពីបុគ្គលផ្សេងៗ ក្នុងគោលបំណងសងប្រាក់ពួកគេវិញជាមួយនឹងកម្រៃជើងសារ។
 
ប៉ូលីសចិននៅឆ្នាំនេះបា នចាប់ផ្តើមបង្ក្រាបការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែតដែលកំពុង ប្រតិបត្តិការនៅមីយ៉ាន់ម៉ាដែលមានមនុស្សជាង ១០ ម៉ឺននាក់ចូលរួមក្នុងការក្លែងបន្លំទូរគមនាគមន៍ជារៀងរាល់ថ្ងៃ។ ជនសង្ស័យក្លែងបន្លំទូរគមនាគមន៍ជាង ៣១០០០ នាក់ត្រូវបាន អាជ្ញាធរមីយ៉ាន់ម៉ាប្រគល់ទៅឱ្យចិនក្នុងខែវិច្ឆិកា៕

Tag:
 (ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com