ជាតិ
២ថ្ងៃ ក្រោយបើកបុកមនុស្ស២នាក់ស្លាប់ សមត្ថកិច្ចបានរកឃើញឡាន Hummer ខណៈជនបង្កគេចខ្លួន
27, Dec 2023 , 9:17 pm        
រូបភាព
ភ្នំពេញ៖នាយប់ថ្ងៃទី២៧ ខែធ្នូនេះ សមត្ថកិច្ចបានរកឃើញរថយន្ត Hummer ដែលបើកបុកស្រ្តីម្នាក់ និងកុមារតូចម្នាក់ស្លាប់។ រីឯបុរសជាប្តីរងរបួសធ្ងន់ ។ ចំណែកជនបង្ករត់គេចខ្លួន ដោយទុករថយន្តចោល។

 
 ករណីរថយន្ត Hammer  បើកបុកមនុស្សស្លាប់ចំនួន២នាក់  ស្ថិត នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ 
 
ជនបង្កបានរត់គេចខ្លួន ដោយទុករថយន្ដ Hummer ចោល ហើយត្រូវបានសមត្ថកិច្ចរកឃើញ។ សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បន្ដទៀត ដើម្បីស្វែងរកចាប់ខ្លួនអ្នកបើកបរមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ នេះបើតាមស្នងការនគរបាលជាតិ។
 
ជាមួយគ្នានោះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនរគបាលរាជធានីភ្នំពេញ ក៏បានផ្ញើសារដល់ជនបង្កដែលបើករថយន្ដបុកមនុស្ស ស្លាប់ ឱ្យចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច។   លោក បានសង្កត់ធ្ងន់ថា សមត្ថកិច្ចនឹងមិនដកដៃថយឡើយ ក្នុងប្រតិបត្តិការស្រាវជ្រាវស្វែងចាប់ខ្លួនឱ្យខាងតែបាន៕

Tag:
 ThmeyThmey
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com