ជាតិ
វេជ្ជបណ្ឌិតស៊ុំ សត្ថា ៖ គ្រូពេទ្យទឹកនោមផ្អែម មិនមែនព្យាបាលតែជំងឺទេ តែនៅជាមួយអ្នកជំងឺពេញមួយជីវិត
10, Jan 2024 , 2:35 pm        
រូបភាព
ភ្នំពេញ៖ ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃ ដែលតម្រូវឱ្យអ្នកជំងឺត្រូវតាមដានជាមួយគ្រូពេទ្យជំនាញជាប្រចាំ។ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន បានលើកឡើងថា ការប្រយុទ្ធប្រឆាំង នឹងជំងឺទឹកនោមផ្អែម គឺជាដំណើរដ៏វែងឆ្ងាយ ជាមួយ អ្នកជំងឺ ក្រុមគ្រួសារ ជាពិសេសក្រុមគ្រូពេទ្យ ដោយត្រូវមានមានទំនាក់ទំនងល្អ ជំនឿ ការទុកចិត្ត គុណធម៌ ក្រមសីលធម៌ និងវិជ្ជាជីវៈ។ បើតាម វេជ្ជបណ្ឌិត ស៊ុំ សត្ថា គ្រូពេទ្យទឹកនោមផ្អែម មិនត្រឹមតែព្យាបាលតែជំងឺទេ តែត្រូវនៅជាមួយអ្នកជំងឺពេញមួយជីវិត។ 
 
« ក្នុងនាមជាគ្រូពេទ្យទឹកនោមផ្អែម ខ្ញុំមានការចាប់អារម្មណ៍ថា មិនមែនជាគ្រូពេទ្យព្យាបាលជំងឺទៀតទេ គឺជាពេទ្យដែលព្យាបាលអ្នកជំងឺ ពីព្រោះអ្នកជំងឺទឹកនោមផ្អែម គាត់ទុកឱកាសឱ្យយើងជាគ្រូពេទ្យ ព្យាបាលគាត់ពេញមួយជីវិត»។ នេះជាការអះអាងរបស់ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា នាក្នុងពិធីសម្ពោធមន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ។ 
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

គួរជម្រាបថា មន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ ដែលឯកទេសជំងឺទឹកនោមផ្អែម ត្រូវបានដាក់សម្ពោធដំណើរការក្នុងក្រុងតាខ្មៅ  នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២៣នេះ ។ មន្ទីរពេទ្យដ៏ធំមួយនេះ មានលក្ខណៈស្ដង់ដារអន្តរជាតិ បំពាក់ទៅដោយសម្ភារៈទំនើបៗ មានតម្លៃសមរម្យ ដែលផ្ដល់ភាពងាយស្រួល និងជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។  មន្ទីរពហុព្យាបាល​ ខេ អេស តាខ្មៅ មានទីតាំងនៅតាមបណ្ដាយផ្លូវជាតិលេខ២ ចម្ងាយត្រឹមតែ ៨០០ ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល៕

Tag:
 ជំងឺទឹកនោមផ្អែម
  មន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com