ជាតិ
វីដេអូ
កុមារកម្ពុជា នៅតែប្រឈមបញ្ហាក្រិសក្រិន និងស្គមស្គំាង
28, Dec 2023 , 7:40 pm        
រូបភាព
ភ្នំពេញ៖​ បញ្ហា​ក្រិសក្រិន​ និង​ស្គមស្គាំងលើកុមារនៅតែជា​បញ្ហាចម្បងនៅកម្ពុជា។ បើតាម​តួលេខរបស់ CDHS ឆ្នាំ​២០២២​បញ្ហាក្រិសក្រិនលើកុមារនៅកម្ពុជា មានចំនួន​​ ២២​ភាគរយ​ និង​ស្គមស្គមស្គាំងចំនួន១០ភាគរយ ដែលអត្រានេះ នៅទ្រឹងអត់ចុះ។

ក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពអ្នកសារព័ត៌មានការចូលរួមជំរុញការអនុវត្តគោលការណ៍ប្រតិបត្តិថ្នាក់ជាតិ ស្ដីពីកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់​អាហារូបត្ថម្ភ នៅថ្ងៃទី២៨ ខែធ្នូ លោក ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍​វិស័យកសិកម្ម និងជនបទ បានលើកឡើងថា នៅកម្ពុជា កង្វះអាហារូបត្ថម្ភលើកុមារ មាន​បញ្ហាពីរធំៗ គឺក្រិសក្រិន និងស្គមស្គំាង។ 


«បញ្ហា​ក្រិសក្រិន​ គឺ​អាយុច្រើន​ កម្ពស់ទាប​ ដែលមាន​ផលប៉ះពាល់ច្រើន​សម្រាប់កុមារ។ ពេល​ធំ​ដឹងក្ដីកាលណា​ ក្មេងដែលមាន​បញ្ហា​ក្រិសក្រិន​ការរៀនសូត្រមិនដូចក្មេង​ មាន​សុខភាព​ល្អនោះទេ​ និងមាន​ការចងចាំក៏យឺត​យ៉ាវ»​។ នេះជា​បញ្ជាក់​បន្ថែម​របស់​លោក​ ជា​ សំណាង។
 
សូម​អញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
បច្ចុប្បន្ន​ កម្ពុជា​ មាន​កុមារ​ក្រិស​ក្រិនចំនួន​ ២២ភាគរយ​ និង​ស្គម​ស្គមស្គាំង​ចំនួន​ ១០ភាគ​រយ​ ដែល​អត្រានេះ​ នៅ​ទ្រឹង​អត់ចុះ​។
 
ចំណែកខេត្តដែលមានអត្រាប្រេវ៉ាឡង់ក្រិសក្រិនខ្ពស់ ដូចជាខេត្តរតនគិរី, មណ្ឌលគិរី, ស្ទឹង​ត្រែង, ពោធិ៍សាត់, កំពត និងខេត្តកែប។ នេះបើតាមរបាយការណ៍​ CDHS ២០២២។ 



តាមការសិក្សាវិភាគពីផលប៉ះពាល់នៃភាពក្រិសក្រិន បង្ហាញថាកុមារក្រិសក្រិន មានផល​ប៉ះពាល់​ដល់ការអភិវឌ្ឍផ្នែកប្រាជ្ញាស្មារតី និងសុខភាពដោយមិនអាចស្ដារមកភាពប្រក្រតី​វិញបាន។ លើសពីនេះ￸ កុមារក្រិសក្រិនមានបញ្ហាខ្សោយ អភិវឌ្ឍន៍ផ្នែកភាសាយឺតរៀន​ខ្សោយ អាចខ្វះជំនាញដែលមិនអាចធ្វើការងារឱ្យមានគុណភាព៕


Tag:
 សុខភាព
  អាហារូបត្ថម្ភ
 ​​​ កុមារ
 ​ ក្រិសក្រិន
  ស្គមស្គាំង
© រក្សាសិទ្ធិដោយ thmeythmey.com