ជាតិ
លោក សូ ភារិទ្ធ៖ យើងត្រូវតែរៀន ដើម្បីមានបំណិនជីវិត និងការអភិវឌ្ឍ
28, Dec 2023 , 9:00 pm        
រូបភាព
ភ្នំពេញ៖ ការសិក្សាអប់រំ គឺពិតជាសំខាន់សម្រាប់មនុស្សគ្រប់រូប។ លោក សូ ភារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត យល់ថា មនុស្សគ្រប់រូបចាំបាច់ត្រូវតែរៀន ដើម្បីសម្រេចគោលដៅជីវិត មានបំណិនជីវិតសម្រាប់ការរស់នៅល្អប្រសើរ និងការអភិវឌ្ឍផងដែរ។ លើសពីនេះ ចំណេះដឹងក៏អាចជួយដល់ការអភិវឌ្ឍឥរិយាបថ ក៏ដូចជាការទំនាក់ទំនងរបស់យុវជន ឱ្យកាន់តែប្រសើរថែមទៀតផង។

 
 
អនុប្រធានមន្ទីរអប់រំរូបនេះ យល់ថា នេះជាចំណុចសំខាន់ដែលមនុស្សគ្រប់រូបត្រូវដឹង និងស្វែងយល់ ព្រោះកាលណាធនធានមនុស្សល្អប្រសើរទាំងជំនាញទន់ និងជំនាញរឹងក្នុងវិស័យផ្សេង នោះសង្គមនឹងរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ លោក សូ ភារិន្ធ បានជំរុញដល់អាណាព្យាបាលគ្រប់រូប គប្បីបញ្ជូនកូនទៅសាលាឱ្យបានគ្រប់គ្នា ទោះស្ថិតក្នុងកាលៈទេសៈ ឬស្ថានភាពគ្រួសារយ៉ាងណាក៏ដោយ។
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 

© រក្សាសិទ្ធិដោយ thmeythmey.com