ជាតិ
ខេត្តសៀមរាប កំពុងតុបតែងខ្លួន ត្រៀមទទួលទេសចរ នាឆ្នាំថ្មី
29, Dec 2023 , 11:10 am        
រូបភាព
ទិដ្ឋភាពផាប់ស្ទ្រីត កំពុងត្រូវបានតុបតែង ដើម្បីទទួលទេសចរ នាឱកាសឆ្លងឆ្នាំសកល។
ទិដ្ឋភាពផាប់ស្ទ្រីត កំពុងត្រូវបានតុបតែង ដើម្បីទទួលទេសចរ នាឱកាសឆ្លងឆ្នាំសកល។
សៀមរាប៖ តាមទីតាំងផ្លូវសំខាន់ៗ ជាពិសេសនៅតំបន់ផាប់ស្ទ្រីត កំពុងត្រូវបានរៀបចំតុបតែង សម្រាប់ឱកាសចូលឆ្នាំសកល ដែលនឹងមកដល់ឆាប់បំផុតខាងមុខនេះ។ ក្រៅពីការរៀបចំរាប់ថយក្រោយនៅផាប់ស្ទ្រីតនេះ នៅជុំវិញតំបន់ និងតាមបណ្ដោយស្ទឹងសៀមរាប ក៏នឹងមានការប្រគុំតន្ត្រីចំនួន៣ទីតាំងផងដែរ។

 
តទៅនេះសូមលោកអ្នកនាងទស្សនារូបភាពផ្ដិតដោយ កញ្ញា លុយ សិរីររក្សា ដូចខាងក្រោម៖ 
  












កាលពីឆ្នាំ២០២២កន្លងទៅ នាពេលយប់ទីតាំងផាប់ស្ទ្រីត បានទាក់ទាញទេសចរច្រើន ដើម្បីទៅរង់ចាំការរាប់ថយក្រោយនេះទីតាំងមួយនេះ។ ដោយឡែកក្រៅពីផាប់ស្ទ្រីត ទេសចរក៏អាចទៅទស្សនាទីតាំងពេញនិយមដទៃទៀតផងដែរ ក្នុងក្រុងសៀមរាបដូចជា ប្រាសាទបុរាណ, សួនរុក្ខជាតិអង្គរ (Angkor Botanical garden), សារមន្ទីរព្រះនរោត្ដម សីហនុ អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី, មើលល្ខោនសៀកហ្វារ, អតីតភូមិវប្បធម៌ និងទៅទទួលទានអាហារ និងនំខ្មែរ នៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី ជាដើម៕ 
 

Tag:
 ThmeyThmey
  សៀមរាប
  ឆ្នាំសកល
© រក្សាសិទ្ធិដោយ thmeythmey.com