ជាតិ
សុខភាព
អភិបាលខេត្តរតនគិរី បណ្ដេញលោកវេជ្ជបណ្ឌិត អ៊ុង រតនា ពីប្រធានមន្ទីរសុខាភិបាល
29, Dec 2023 , 3:09 pm        
រូបភាព
លោកវេជ្ជបណ្ឌិត អ៊ុង រតនា ត្រូវបានបណ្ដេញចេញពីប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី។ នេះបើតាមការសម្រេចរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ រូបពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្ត។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា ត្រូវបានបណ្ដេញចេញពីប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី។ នេះបើតាមការសម្រេចរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ រូបពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្ត។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា ត្រូវបានបណ្ដេញចេញពីប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី។ នេះបើតាមលិខិតរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី២៦ ធ្នូ ស្តីពីការដាក់ទណ្ឌកម្មចំពោះមន្ត្រី។

ក្នុងដដែលនេះ លោកអភិបាលខេត្តរតនគិរី បានសម្រេចអនុវត្តទណ្ឌកម្ម ចំពោះលោកវេជ្ជបណ្ឌិត អ៊ុង រតនា ឱ្យទទួលទណ្ឌកម្មថ្នាក់ទី២ ក្រោមរូបភាពបញ្ឈប់ពីការងារទាំងបង្ខំ ពីមន្ទីរសុខាភិបាលខេត្ត ហើយឱ្យមកបម្រើការងារជាមន្រ្តីនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាលខេត្តវិញ។

Tag:
 (សុខាភិបាល
  សុខភាព)
© រក្សាសិទ្ធិដោយ thmeythmey.com