ជាតិ
ពេលទៅលេងខេត្តព្រះសីហនុ ពលរដ្ឋអាចប្រើ Wi Fi សាធារណៈ ដោយឥតគិតថ្លៃ
30, Dec 2023 , 1:27 pm        
រូបភាព
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសេវាអ៊ីនធឺណិតសាធារណៈ នៅទីតាំងចំនួន២ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ។

 «ចាប់ពីពេលនេះទៅ នៅឆ្នេរធំៗចំនួន ២ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេស ក្នុងខេត្តព្រះសីហនុ មាន Wi-Fi សាធារណ: ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ»។ នេះបើតាមក្រសួងប្រៃសណីយ៍ ដែលប្រាប់ប្រជាពលរដ្ឋជាតិ និងអន្តរជាតិ ស្វែងរកទីតាំង នៅតាមឆ្នេរទាំង ២ នេះ ហើយអាចភ្ជាប់ដោយ QR Code សេវាអ៊ីនធឺណិតនេះបាន តាមរយៈផ្ទាំងរូបភាពដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi។
 
តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង៖ https://mptc.gov.kh/public-wifi/ ។
 
 ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh ។

Tag:
 ទេសចរណ៍
  គមនាគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com