ជាតិ
បទសម្ភាសន៍
ជាង១ឆ្នាំក្នុង​តួនាទីជាអ្នកនាំពាក្យ​ កញ្ញា អ៊ឹម រចនា ស្វែងយល់បានច្រើនពីផលលំបាក​របស់​កសិករ
01, Jan 2024 , 8:59 am        
រូបភាព
 
កញ្ញា អ៊ឹម រចនា ជាអនុរ​​ដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អនុរដ្ឋលេខាធិការវ័យ ៣១ឆ្នាំរូបនេះ បានចូលរួមការងារជាមួយក្រសួងកសិកម្មរយៈពេលជាង១ឆ្នាំមកហើយ ក្រោយឆាកចេញពីអាជីពសារព័ត៌មាន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 កញ្ញា អ៊ឹម រចនា លើកឡើងថា ក្នុង​តួនាទី​ជា​អ្នកនាំ​ពាក្យក្រសួងកសិកម្ម​ បាន​ធ្វើឱ្យកញ្ញា ស្វែងយល់ពី​ផលលំបាក​របស់​កសិកម្មបាន​ច្រើន។

សូមអញ្ជើញទស្សនាវីដេអូខ្លីរវាងអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកាសារព័ត៌មាន ThmeyThmey25 ជាមួយកញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដូចតទៅ៖

  
ពី​អ្នក​សារព័ត៌មាន កញ្ញា អ៊ឹម រចនា បាន​វិវត្តន៍​ខ្លួន​ទៅជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ចុងឆ្នាំ​២០២២។ រយៈពេល​៦​ខែដំបូងក្នុង​នាម​ជាមន្រ្តី​កសិកម្ម​ កញ្ញា រចនា ត្រូវ​រៀនសូត្រពីការងារ​ និង​របៀបរបរនៃការធ្វើការផងដែរ។ «ក្រៅពី​បាន​រៀនសូត្រពីវិស័យកិសកម្ម ខ្ញុំបាន​រៀន​សូត្រ​ពីការងារ​ ផល​វិបាក​របស់​កសិករ​ តាមរយៈការ​ចុះទៅតាមខេត្ត​ជួបកសិកម្ម ជួប​ម្ចាស់​សហគ្រាស​ និងបញ្ហា​មួយចំនួនទៀត ដែលអាច​រៀនសូត្របានពីពាណិជ្ជករ កំពុង​វិនិយោគ​ក្នុ​ង​វិស័យ​កសិកម្ម...»។ នេះជាការរៀបរាប់របស់​កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។ 
 
អតីត​អ្នកសារព័ត៌មានរូបនេះ បាន​រួម​ចំណែក​យ៉ាងច្រើន ជួយ​ដល់​កិច្ចការ​ងារ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម។ កញ្ញា រចនា លើកឡើងបែបនេះ៖ «ការ​រួម​ចំណែក​របស់ខ្ញុំ​ ខ្ញុំមិន​អាច​ថា​វា​បាន​ច្រើ​ន​ប៉ុណ្ណាទេ ឬ​មាន​អ្វីខ្លះ​។ គ្រាន់តែថា ការងារ​នៅ​ក្រសួង​មានអ្វី​យើង​ធ្វើហ្នឹង។ ជាបុគ្គលិក​លក្ខណៈផ្ទាល់ខ្លួន​ ខ្ញុំជាមនុស្សចូលចិត្ត​រៀនសូត្រច្រើន ពេលខ្លះបើទោះបីជា​ការងារនេះ​វាមិនមែនជា​ការទទួលខុសត្រូវ​របស់ខ្ញុំ​ តែដោយសារ​ចង់ចេះចង់ដឹង ដូច្នេះសុំជួយ​ដើម្បី​បាន​រៀនសូត្រ ឱ្យ​បាន​​ស្គាល់​ឱ្យបាន​យល់»៕​
 

Tag:
 កសិកម្ម
  អ្នក​នាំពាក្យ
  អ៊ឹម រចនា​
© រក្សាសិទ្ធិដោយ thmeythmey.com