ជាតិ
វីដេអូ
សង្គមជាតិ
អាជីវកម្មជួលម៉ូតូតូច កំពុងពេញនិយមសម្រាប់យុវជននៅខេត្តសៀមរាប
06, Jan 2024 , 7:59 am        
រូបភាព
សៀមរាប៖ លោក គង់ សុផល ជាម្ចាស់អាជីវកម្មជួលម៉ូតូតូច នៅខាងលិចស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប។ អាជីវកម្មជួលម៉ូតូតូចរបស់លោក សុផល បើកបានជាង១ឆ្នាំហើយ ដែលមានម៉ូតូសម្រាប់ជួលប្លែកៗជាច្រើនប្រភេទ និងឡានតូចសម្រាប់កូនក្មេងផងដែរ។


 
អាជីវកម្មថ្មីប្លែកមួយនេះ បានទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ និងយុវជនក្នុងខេត្តសៀមរាប ឱ្យទៅសាកល្បងជិះលេងកម្សាន្តយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។ លោក គង់ សុផល ដែលជាម្ចាស់អាជីវកម្មជួលម៉ូតូតូចនេះ យល់ថា វាប្លែកហើយទាក់ទាញសម្រាប់យុវវ័យ និងក្មេងៗ ម្យ៉ាងក៏មិនទាន់មាននៅសៀមរាបផងដែរ។ ចំពោះតម្លៃជួលអាស្រ័យតាមប្រភេទម៉ូតូ មានតម្លៃ៥ពាន់រៀល ៧ពាន់រៀល ៩ពាន់រៀន និង១ម៉ឺនរៀល ក្នុងរយៈពេលកន្លះម៉ោង។
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

Tag:
 ម៉ូតូអាគុយតូច
© រក្សាសិទ្ធិដោយ thmeythmey.com