ជាតិ
លោក ម៉ាន់ វុធ ស្នេីឱ្យពលរដ្ឋជួយគាំទ្រស្នាដៃខ្មែរ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរ
08, Jan 2024 , 7:59 am        
រូបភាព
ភ្នំពេញ៖ ក្នុងកម្មវិធីបុណ្យ«កសិកម្មបៃតង» កាលពីថ្ងៃទី៦ មករា លោក ម៉ាន់ វុធ នាយករងនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចង់ឱ្យពលរដ្ឋខ្មែរទាំងអស់ លើកតម្លៃផលិតផលខ្លួន គាំទ្រផលិតផលខ្មែរ ស្នាដៃខ្មែរ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរឱ្យកាន់តែសម្បូរបែប។


 
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 
 
 
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប បានរៀបចំបុណ្យ«កសិកម្មបៃតង» ក្នុងគោលបំណងឱ្យនិស្សិត និងអតីតនិស្សិត អាចតាំងបង្ហាញផលិតផល និងចែករំលែកបទពិសោធន៍ការងារ ក្នុងវិស័យកសិកម្មទៅកាន់និស្សិតផ្សេងទៀត រួមទាំងសហគមន៍មូលដ្ឋានផងដែរ។  
 
នេះជាលើកដំបូងដែលសាលារៀបចំកម្មវិធីបុណ្យ«កសិកម្មបៃតង»  ក្នុងនោះមានការចូលរួមពិព័រណ៍ផលិតផលកសិកម្មប្រមាណ៣៦ស្តង់។ ទស្សនិកជន អាចភ្លក្សម្ហូប ភេសជ្ជៈ ព្រមទាំងផលិតផលកសិកម្ម ដែលផលិត និងកែច្នៃដោយនិស្សិត-អតីតនិស្សិតបានឥតគិតថ្លៃ រយៈពេល២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ៦ដល់៧ ខែមករា។
 
ជាមួយគ្នានេះ វិទ្យាស្ថានមានការចែកជូនកូនរុក្ខជាតិហូបផ្លែ និងផ្កាកម្រៗជាច្រើនប្រភេទដល់សារធារណជនផងដែរ។ ក្នុងនោះដែរ ក៏កម្មវិធីប្រកួតបាល់ទាត់ និងការប្រគុំតន្រ្តីផងដែរ។ លោក ម៉ាន់ វុធ បន្តថា  លើកទឹកចិត្តឱ្យនិស្សិិត និងអតីតនិស្សិតចូលរួមក្នុងកម្មវិធីនេះ ដើម្បីបង្ហាញផលិត ក៏ដូចជាចែករំលែកបទពិសោធន៍ផងដែរ ជាពិសេសជួយគាំទ្រផលិតផលក្នុងស្រុក៕

Tag:
 បុណ្យកសិកម្មបៃតង
© រក្សាសិទ្ធិដោយ thmeythmey.com