ជាតិ
ពន្យល់ពាក្យ
ឧទានសព្ទសម្រាប់​បបួលឱ្យ​ធ្វើអ្វីមួយ តើ​ត្រូវសរសេរ «តស់» ឬ «តោះ»?
09, Jan 2024 , 7:29 am        
រូបភាព
«តស់» ឬ «តោះ»? សរសេរមួយណា ទើប​ត្រូវ? តាមទម្លាប់ ច្បាស់ជាពាក្យ «តោះ» ហើយ។ មិន​មាន​ការពន្យល់ឡើយនៅ​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ប៉ុន្តែ​វចនានុក្រម​ខ្មែរ​២០២២របស់​ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យ​សភាកម្ពុជា បាន​បង្ហាញភាពខុសគ្នា​រវាងពាក្យទាំងពីរ។

 
ឧទានសព្ទសម្រាប់​ប្រាប់ ឬបបួលឱ្យ​ធ្វើអ្វីមួយ គឺ​ត្រូវសរសេរថា «តស់»។ ឧទាហរណ៍៖ តស់យើងចេញដំណើរទៅ!។ ចុះ «តោះ»? ពាក្យនេះ គ្មាន​ក្នុង​វចនានុក្រម​ឡើយ ពោល​គឺ​មានតែពាក្យ «តោះៗ» និង «តោះតើយ»។
 
«តោះៗ» មានន័យ​ថា បន្តិចៗ, សន្សឹមៗ, សំរៀមៗ តាមកម្លាំង ឬតាមភាពដែលទន់ខ្សោយ :  រកស៊ីតោះៗសោះតែខាន, សព្វថ្ងៃខ្ញុំចេះតែខំត្រដេត្រដររកនេះរកនោះផ្សែផ្សំតោះៗ អ៊‌ីចឹងទៅ ទម្រាំតែដល់ពេលស្លាប់។  
 
រីឯ «តោះតើយ» វិញ គឺ សោះអង្គើយ, ឆើយ, យ៉ាងស្បើយ មិនរួសរ៉ាវ :  ចិត្តតោះតើយ, ធ្វើតោះតើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com