ជាតិ
កម្ពុជា បានចំណូល៤,៣ពាន់លានដុល្លារ ពីការនាំចេញកសិផលក្នុងឆ្នាំ២០២៣
09, Jan 2024 , 7:59 pm        
រូបភាព
រូបភាព៖ Cambodia Harvest III
រូបភាព៖ Cambodia Harvest III
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូល៤៣០៦លានដុល្លារ ពីការនាំចេញកសិផល ប្រមាណ៨,៤៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ។ កសិករផលចម្បងៗ ដែលត្រូវបាននាំចេញ រួមមានស្រូវ, អង្គរ,ដំឡូងមី,គ្រាប់ស្វាយចន្ទី,គ្រាប់ពោត,ចេក,ផ្លែស្វាយ, ម្រេច និងកសិផល ជាង១០០មុខផ្សេងទៀត។



យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល១២ ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលចំនួន ៨ ៤៤៩ ៤១៤,៣៦តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះការនាំចេញអង្ករមានចំនួន ៦៥៦ ៣២៣,០០តោន កើនឡើង៣ភាគរយ និងស្រូវ ២ ៧៣០ ៨២៥,០០តោន កើនឡើង២៤ភាគរយ។​ ដ្បិតការនាំចេញស្រូវអង្ករមានការកើនឡើង ប៉ុន្តែ ការនាំចេញកសិផលជារួម ថយចុះជិត២ភាគរយ។ 
 
តាមការប៉ាន់ប្រមាណ កម្ពុជាទទួលបានចំណូល ៤ ៣០៦ ៨១០ ២៦៨,៥០ដុល្លារ ពីការនាំចេញកសិផលទាំងនេះ ក្នុងនោះតម្លៃបានពីការនាំចេញអង្ករមានចំនួន ៥៦៧ ៧១៩ ៣៩៥ដុល្លារ, ស្រូវ ៩៣៩ ៩៦៥ ៦៨២ដុល្លារ និងកសិផលក្រៅពីស្រូវ-អង្ករ ២ ៧៩៩ ១២៥ ១៩១,៥០ដុល្លារ៕ 
 

Tag:
 កសិកម្ម
  ឌិត ទីណា
  ក្រសួងកសិកម្ម
  កសិផល
© រក្សាសិទ្ធិដោយ thmeythmey.com