ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនចង់ជួបពេទ្យ អាហារនេះគួរតែកុំប៉ះពាល់ច្រើនពេក
11, Jan 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារទាំងពីរប្រភេទដែលអាចធ្វើឲ្យខ្លួនអ្នកកើតមានព្រូនជាច្រើន។ ដូចនេះ អ្នកគួរតែកុំញ៉ាំច្រើនឲ្យសោះ ព្រោះវាអាចបំផ្លាយសុខភាពអ្នកបាន។ តើមានអ្វីខ្លះទៅ?

 
អ្នកមិនគួរបរិភោគត្រីឆៅច្រើននោះទេ ព្រោះនៅខណៈពេលដែលអ្នកពិសារចូល វានឹងនាំយកដង្កូវ និងព្រូនចូលទៅជាមួយ។ ដូចនេះ វានឹងធ្វើឲ្យថ្លើមអ្នកឈឺ ហើមពោះ ឬមានអាការៈជាច្រើនទៀត ដែលអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងខ្លាំង។
 
ខ្យង និងខ្ចៅ ក៏អ្នកមិនគួរញ៉ាំច្រើនដែរ។ វានឹងអាចធ្វើឲ្យព្រូន និងដង្កូវ រត់ពេញខួរក្បាលអ្នក ដោយធ្វើឲ្យងាយកើតមានជំងឺ។ ម្យ៉ាងទៀត អ្នកក៏អាចកើតមានអាការៈឈឺក្បាល វិលមុខ ឬក្អួតជាដើម៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com