ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យ! សញ្ញា​ព្រមាន​ជំងឺមហារីក​ប្លោក​នោម ដែល​អ្នក​មិន​ធ្លាប់​បានដឹង
12, Jan 2024 , 6:59 am        
រូបភាព
ជំងឺមហារីក​គឺជា​ការ​លូតលាស់​របស់​កោសិកា​មិនធម្មតា​ជា​ច្រើន​ក្នុង​រាង​កាយ​។ សម្រាប់​មហារីក​ប្លោក​នោម​វិញ​ជា​ធម្មតា​ចាប់ផ្តើម​នៅ​ភ្នាស​ខាងក្នុង​របស់​ប្លោក​នោម ដែល​ជា​សរីរាង្គ​សម្រាប់​ស្តុក​ទុក​ទឹកនោម​ក្រោយ​ពី​វា​ចេញពី​តម្រងនោម​រួច​។

 
មហារីក​ប្លោក​នោម​ភាគច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​លឿន ដូច្នេះ​ការ​ព្យាបាល​នឹង​ទទួល​បាន​ជោគជ័យ​កាន់តែ​ច្រើន ហើយ​ក៏​មិន​រាលដាល​ទៅ​កន្លែង​ផ្សេង​ដែរ​។ ប៉ុន្តែ​មហារីក​ប្កោ​ក​នោម​ងាយ​នឹង​ត្រឡប់​មក​វិញ ដូច្នេះ​ការពិគ្រោះ និង​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​គឺជា​រឿង​សំខាន់​ដែល​ត្រូវធ្វើ​។
 
ការ​ដែល​មាន​វត្តមាន​ឈាម​ក្នុង​ទឹកនោម​អាច​ជា​សញ្ញា​មួយ​នៃ​មហារីក​ប្លោក​នោម ដែល​យើង​អាច​មើលឃើញ​ឈាម​ទាំ​ភ្នែក​ទទេរ ឬ​ធ្វើតេស្ត​។ ទឹកនោម​ប្រហែលជា​មើលទៅ​កាន់តែ​ខាប់​ជាង​ធម្មតា ពណ៌​ត្នោ​ង ឬ​ក្រហម​ស្រស់ (​កម្រ​) តែ​ម្តង​។ អ្វី​ដែល​កាន់តែ​ញឹកញាប់​បំផុត​នោះ​គឺថា ឈាម​ក្នុង​ទឹកនោម​មិន​បង្ក​ឡើង​ដោយ​ជំងឺមហារីក​ទេ ប៉ុន្តែ​បង្ក​ឡើង​ដោយ​មូលហេតុ​ផ្សេង​ដូច​ជា ការ​ហាត់ប្រាណ ការ​ប៉ះទង្គិច ការ​បង្ក​រោគ ជំងឺ​ឈាម ឬ​តម្រងនោម ឬ​ថ្នាំ​ដូច​ជា​ថ្នាំ​រំលាយ​កំណក​ឈាម​ជាដើម​។
 
ចំពោះ​រោគ​សញ្ញា​នៅ​ប្លោក​នោម​វិញ​ទំនងជា​កើតឡើង​ដោយសារ​តែ​ជំងឺ​អ្វី​ផ្សេង​ជាង​មហារីក​វា​ផ្ទាល់​។ ប៉ុន្តែ​មហារីក​ប្លោក​នោម​ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ដល់​ទម្លាប់​នៃ​ការ​នោម​ផង​ដែរ​ដូច​ជា​៖
 
•​ ​ចេះ​តែ​ចង់​នោម តែ​ចេញ​ទឹកនោម​តិច​ៗ ឬ​គ្មាន​សោះ
•​ ​ត្រូវការ​ទៅ​នោម​ញឹកញាប់​ជា​ធម្មតា
•​ ​ឈឺចាប់​ពេល​នោម
•​ ​ពិបាក​ក្នុង​ការ​នោម
 
ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ឬ​គ្រួ​ស​ក្នុង​ប្លោក​នោម​អាច​បង្ក​ជា​អាកា​រៈ​ស្រ​ដៀង​គ្នា​ជា​ច្រើន ប៉ុន្តែ​ត្រូវការ​ការ​ព្យាបាល​ខុស​ៗ​គ្នា​វិញ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com