ជាតិ
ព្រឹត្តិការណ៍«សំណេរអង្គរ»នឹងរៀបចំនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៤
12, Jan 2024 , 11:37 am        
រូបភាព
ការប្រកួតប្រជែងសរសេរតាមអាន«សំណេរអង្គរ»នឹងធ្វើឡើងនៅអតីតរាជធានីអង្គរ ក្នុងខេត្តសៀមរាបនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៤ខាងមុខនេះ។ ទិវាសរសេរតាមអាននេះ នឹងត្រូវរៀបចំឡើងក្នុងទម្រង់ជាការប្រកួតប្រជែងជាសាធារណៈ។ អ្នកចូលរួមច្រើនរយនាក់ បាន និងកំពុងត្រៀមខ្លួនចូលរួមការប្រកួតសរសេរតាមអានខាងលើនេះ។ 
 
ជ័យលាភីនៃការប្រកួតការសរសេរតាមអាននឹងទទួលបានរង្វាន់ជាការស្នាក់នៅក្នុងសណ្ឋាគារធំៗនៅក្នុងខេត្តសៀមរាប។ ចំណែកឯអ្នកចូលរួមទូទៅនឹងទទួលបានអាវយឺត សៀវភៅ។ល។ អ្នកសារព័ត៌មានជាច្រើននាក់ពីរាជធានីភ្នំពេញ និងពីខេត្តសៀមរាប នឹងចូលរួមធ្វើសេចក្តីរាយការណ៍ពីព្រឹត្តិការណ៍«សំណេរអង្គរ»៕



© រក្សាសិទ្ធិដោយ thmeythmey.com