ជាតិ
ពុទ្ធមណ្ឌលវិបស្សនាធុរៈ បើក​វគ្គអប់រំផ្លូវចិត្ត «បដិបត្តិវបស្សនា» ៧ថ្ងៃ នាដើមខែកុម្ភៈ
13, Jan 2024 , 8:59 am        
រូបភាព
រូបផ្ដល់ឱ្យដោយ ព្រះភិក្ខុរេវតៈ ណាត រត្តណា
រូបផ្ដល់ឱ្យដោយ ព្រះភិក្ខុរេវតៈ ណាត រត្តណា
ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លី លើកទី៤៨ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ខាងមុខនេះ។

 
ព្រះភិក្ខុរេវតៈ ណាត រត្តណា សមាជិកការិយាល័យរដ្ឋបាល បានមានថេរដីកាប្រាប់សារព័ត៌មានឌីជីថល​​ថ្មីៗថា វគ្គបដិបត្តិវិបស្សនាវគ្គខ្លីនេះ ធ្វើឡើងផ្ដោតលើការអប់រំផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា មានសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន។
 
«ពុទ្ធមណ្ឌលវិបស្សនាធុរៈ ចង់ឱ្យប្រជាជនខ្មែរយើង បានស្វែងយល់ពីការអប់រំផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា»។ នេះជាការបញ្ជាក់បន្ថែមរបស់ព្រះភិក្ខុ ណាត រត្តណា។

 ព្រះភិក្ខុរេវតៈ ណាត រត្តណា
 
អ្នក​ដែលមាន​ចំណាប់អារម្មណ៍ អាច​ចុះឈ្មោះតាម Google Form https://forms.gle/53QiCTwdAzuXusiW9 ​ រហូត​ដល់កាលបរិច្ឆេទ​ចុងក្រោយ​ នា​ថ្ងៃទី​១៥ ខែមករា។ សិក្ខាកាម​​ដែល​បាន​ចុះឈ្មោះ ត្រូវ​តម្រូវឱ្យនិមន្ត និង​អញ្ជើញទៅ​កាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ នាព្រឹក​ថ្ងៃទី​៣១ ខែមករា ដែលមានទីតាំងស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល (ជិតភ្នំឧដុង្គ)។
 
វគ្គវិបស្សនានេះ ទទួលសិក្ខាកាម ប្រមាណ១៦០-១៧០ ដោយ​មិនមាន​ការ​តម្រូវឱ្យបង់ប្រាក់នោះឡើយ ប៉ុន្តែសិក្ខាកាម អាចបរិច្ចាគតាមសទ្ធា៕
 

 រូបផ្ដល់ឱ្យដោយ ព្រះភិក្ខុរេវតៈ ណាត រត្តណា

Tag:
 ពុទ្ធសាសនា
  ព្រះសង្ឃ
  វិបស្សនា
  ពុទ្ធមណ្ឌល
© រក្សាសិទ្ធិដោយ thmeythmey.com