ជាតិ
ប្រាសាទអង្គរវត្ត នៅតែជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងមើលថ្ងៃរះស្អាតជាងគេទូទាំងពិភពលោក
13, Jan 2024 , 4:56 pm        
រូបភាព
ភ្នំពេញ៖ ប្រាសាទអង្គរវត្ត នៅតែទទួលបានចំណាត់ថ្នាក់លេខ១ ដែលជាកន្លែងទស្សនាព្រះអាទិត្យរះ និងលិចស្អាតជាងគេនៅទូទាំងពិភពលោក។ Mornings.co.uk បានប្រមូលទិន្នន័យអំពីកន្លែងល្អបំផុតដើម្បីមើលថ្ងៃរៈ ក្នុងប្រទេសចំនួន៧២ ជុំវិញពិភពលោក។

 
កាលពីឆ្នាំ២០២៣កន្លងទៅ គឺមានព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត កើតមានឡើងពីរដង នៅក្នុងឆ្នាំ២០២៣ ។ ក្នុងនោះលើកទីមួយ កើតឡើងនៅថ្ងៃទី២១ ខែមីនា និងលើកទីពីរ នៅថ្ងៃទី២២កញ្ញា។ ទស្សនីយភាពនោះ បានទាក់ទាញទេសចរគ្រប់ទិសទៅមកទស្សនាថ្ងៃរះ។ 
  


ជាមួយគ្នានេះ ប្រាសាទអង្គរវត្ត ជាប់លេខ១ ជាកន្លែងមើលថ្ងៃរះស្អាតជាងគេទូទាំងពិភពលោក ដែលទទួលបានអ្នកបោះឆ្នាតចំនួន ១០ ៤០៤នាក់ និងចំណាត់ថ្នាក់លេខ២ គឺប្រាសាទ Borobudur នៅឥណ្ឌូណេស៊ី។ ទន្ទឹមនឹងនោះ ចំណាត់ថ្នាក់លេខ៣ ប្រាសាទ Bagan Temple នៅមីយ៉ាន់ម៉ា។ ដោយឡែក ឆ្នេរខ្សាច់មុយណេ  White Sand Dunes នៅវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ៤។ 
 
សម្រាប់ចំណាត់ថ្នាក់លេខ៥ គឺបានលើកំពូលភ្នំ Mount Kinabalu នៅម៉ាឡេស៊ី។រីឯចំណាត់ថ្នាក់លេខ៦ គឺកំពូលភ្នំ Mount Phousi នៅឡាវ និងចំណាត់ថ្នាក់ទី៧ គឺ កំពូលភ្នំ Kiltepan នៅហ្វីលីពីន។ លំដាប់បន្ទាប់ បានលើប្រទេសថៃ គឺកោះ Kolipe បានលេខ៨ និងមួយចុងក្រោយ គឺឧទ្យាន Merlion Park ជាប់ចំណាត់ថ្នាក់លេខ៩៕
 

Tag:
 ThmeyThmey
  ប្រាសាទអង្គរវត្ត
  ថ្ងៃរះស្អាត
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com