ជាតិ
ចូលរួមពិធី «ចាប់ត្រី» នៅមេមត់ ដោយ​ប្រើ​អង្រុត ឈ្នាង ត្រក នៅថ្ងៃទី១៧ កុម្ភៈ
14, Jan 2024 , 4:01 pm        
រូបភាព
 
ភ្នំពេញ៖ ខេត្តត្បូងឃ្មុំ នឹងរៀបចំ ពិធី ចាប់ត្រីបែបបុរាណ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីរក្សាវប្បធម៌ ប្រពៃណីបែប បុរាណរបស់អ្នកស្រុក  និងជាកម្មវិធីជួបជុំបង្កើនចំណងមិត្តភាព និងសាមគ្គីភាព។​






បើតាមរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ការចាប់ត្រីនឹងចាប់ផ្តើមនៅម៉ោង ៩ព្រឹកតទៅ នៅបឹងត្រពាំងក្រម ភូមិសាទុំ  ឃុំជាំក្រវៀន  ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំពោះឧបករណ៍ សម្រាប់ចាប់ត្រីរួមមាន អង្រុត,ឈ្នាង ,ត្រក,ក្លុះ រួមទាំងឧបករណ៍ចាប់ត្រីបែបបុរាណផ្សេងទៀត។ 
 
សូមជម្រាបថា ការរៀបចំពិធីចុះចាប់ត្រីនៅខេត្តត្បូងឃ្មុំ បានខកខានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយសារកូវីដ-១៩ ប៉ុន្ដែកាលពីឆ្នាំ២០២៣កន្លងទៅ រដ្ឋបាលខេត្តក៏បានរៀបចំឡើងវិញនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដដែល៕
 
 
 
 

Tag:
 ThmeyThmey
  ពិធីចាប់ត្រី
 ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com