ជាតិ
លោក​ ឯក​ ស៊ីដូ​ នៅតែសង្វាត​រៀន​ជំនាញ​វិជ្ជាជីវៈ​ ទោះវ័យចំណាស់​ និង​មានពិការភាព​
15, Jan 2024 , 8:19 pm        
រូបភាព
កសិកម្ម
កសិកម្ម
លោក​ ឯក​ ស៊ី​ដូ​ មាន​វ័យ​៥៦ឆ្នាំ​ ជា​សិក្ខា​កាម​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ជួសជុល​ទូរសព្ទ​ដៃ​ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​។ សិក្ខាកាម​វ័យ​ចំណាស់​នេះ​ គឺ​ជា​សិក្ខា​កាម​ដែល​មាន​អាយុច្រើន​ ក្នុង​ចំណោម​សិក្ខាកាម​ជាង​ ២ម៉ឺននាក់​ ដែល​ជ្រើសរើស​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស​​។



ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​ថ្មីៗ​ នា​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស​ នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​ លោក​ ឯក​ ស៊ីដូ​ លើក​ឡើង​ដូច្នេះ៖​ «ខ្ញុំ​ចង់​បាន​ជំនាញ​ មាន​នៅ​នឹង​ខ្លួន​ ព្រោះ​អី​ខ្ញុំ​ចាស់​ហើយ​ ធ្វើការ​ធ្ងន់​ៗមិនកើត​ បាន​ខ្ញុំ​មក​សិក្សា​មុខ​ជំនាញ​ខាង​ជួសជុល​ទូរសព្ទ​»។ 
 
សូម​អញ្ជើញទស្សនាបទសម្ភាស​រវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ជាមួយ​លោក ឯក ស៊ីដូ សិក្ខាកាមរៀនជំនាញវិជ្ជាជីវៈដូចតទៅ៖
 

លោក​ ស៊ីដូ​ សប្បាយ​ចិត្ត​ដែល​រដ្ឋាភិបាល​ផ្ដល់​ឱកាស​ដល់​លោក​ អាច​ចូលរៀនបាន​ ទោះ​មាន​វ័យ​ចំណាស់​ក៏ដោយ។ បើ​តាម​លោក​ ស៊ី​ដូ​ ជំនាញ​ជួសជុល​ទូរសព្ទ​ អាច​មាន​ភាពងាយ​ស្រួល​ ដោយសារ​អង្គុយ​នឹងកន្លែង​ ព្រោះ​លោកមាន​ពិការភាព​។ 
 
គួរជម្រាបថា​  នាថ្ងៃទី ១៥ ខែមករា​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកបវេសនកាលកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស៕

Tag:
 ជំនាញ​វិជ្ជាជីវៈ
  ពិការភាព
© រក្សាសិទ្ធិដោយ thmeythmey.com