ជាតិ
«ស្សាគឹហាឈិ» ខ្លុយឫស្សីជប៉ុនដែលមានប្រវត្តិតាំងពី​ជាង១ ៣០០ឆ្នាំមុន
17, Jan 2024 , 6:59 pm        
រូបភាព
លោក អុិរិអេ យ៉ូស៊ុកេ សិល្បករ និងសាស្ត្រាចារ្យ ខ្លុយជប៉ុន «ស្សាគឹហាឈិ»។
លោក អុិរិអេ យ៉ូស៊ុកេ សិល្បករ និងសាស្ត្រាចារ្យ ខ្លុយជប៉ុន «ស្សាគឹហាឈិ»។
សៀមរាប៖ «ស្សាគឹហាឈិ»(Shakuhachi)ជាខ្លុយឫស្សីជប៉ុនមួយបែប ដែលមានអាយុ​កាល​​​ជាង១ ៣០០ឆ្នាំមកហើយ។បើតាម លោក អ៊ិរិអេ យូស៊ុកេ សាស្ត្រចារ្យ និងជា​សិល្បករ​​ជប៉ុនដ៏ល្បីមួយរូប ​ ខ្លុយឫស្សីឬ«ស្សាគឹហាឈិ» មានដើមកំណើតពីសង្ឃជប៉ុនបានប្រើវាសម្រាប់សាសនា និងក្រុមសាមូរ៉ៃជប៉ុន ប្រើប្រាស់សម្រាប់កម្សាន្ត។


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាងលោក ស៊ុល រ៉វី ជាមួយលោក រិអេ យូស៊ុកេ ដូចតទៅ៖ 

 
ខ្លុយឫស្សី «ស្សាគឹហាឈិ» មកពីពាក្យគឺ «ស្សាគឹ» ជាប្រវែងឯកតាមួយរបស់ជប៉ុន និងពាក្យ «ហាឈិ» មានន័យថាប្រាំបី។ ដូច្នេះឈ្មោះ «ស្សាគឹហាឈិ» គឺសំដៅលើប្រវែងខ្លុយធ្វើពី ឫស្សីមួយនេះ គឺ ១,៨ shakuor ឬស្មើនឹង ៥៤សង់ទីម៉ែត្រ។ នេះបើតាមគេហទំព័រ Japan House។ 
 
បើប្រៀបទៅនឹងខ្លុយឫស្សីខ្មែរខ្លុយប្រភេទនេះ មានរបៀបនៃការផ្លុំផ្សេងដាច់ដោយឡែក។ គឺ​ដើម្បីអាចបញ្ចេញសំឡេងបាន អ្នកលេងមិនដាក់បញ្ចូលខ្លុយទៅក្នុងមាត់ផ្ទាល់ឡើយគឺ​ដាក់ខ្លុយនេះនៅលើចង្កា ក្រោមបបូរមាត់។ ឯការផ្លុំខ្យល់ចេញក៏ត្រូវមានបច្ចេកទេសផ្លុំ ដោយ​ខ្យល់ពាក់កណ្ដាលប៉ុណ្ណោះ បញ្ចូលទៅក្នុងខ្លុយ។
 
ដូច្នេះហើយ ទើបធ្វើឱ្យខ្លុយ​ប្រភេទនេះពិបាក​ផ្លុំប្រសិនបើអ្នកផ្លុំមិនដែលលេងពីមុនមក។ 
 
លោក អ៊ិរិអេ យូស៊ុកេ ជាសិល្បករជប៉ុនលេងខ្លុយឫស្សី «ស្សាគឹហាឈិ» ល្បីល្បាយមួយ​រូប​ដែលមានមានឪពុកម្ដាយជាសិល្បករបុរាណ។
 
លោកបានលេងឧបករណ៍ផ្លុំនេះ ចាប់​ផ្ដើម​រៀន​តាំងពីអាយុ១០ឆ្នាំ មកទល់ពេលនេះគឺ​មាន​រយៈ​ពេលប្រមាណជិត៣០ឆ្នាំ។
 
មានបរិញ្ញាបត្រលើឧបករណ៍ខ្លុយនេះ លោកអ៊ិរិអេ យូស៊ុកេ ធ្លាប់​ចេញទៅសម្ដែងនៅ បណ្តាប្រទេសនានា​ប្រមាណ​៥០​​ ព្រមទាំងធ្លាប់បានទទួលបានពានរង្វាន់ជាច្រើន​​ដែរ​ពាក់ ព័ន្ធនឹងឧបករណ៍ភ្លេងបុរាណជប៉ុនមួយនេះ។ បច្ចុប្បន្ន លោកក៏ជាសាស្ត្រចារ្យបង្រៀនខ្លុយនេះ​ នៅឯប្រទេសជប៉ុន៕ 

Tag:
 ThmeyThmey
  ខ្លុយឫស្សីជប៉ុន
  ស្សាគឹហាឈិ
 
© រក្សាសិទ្ធិដោយ thmeythmey.com