ជាតិ
ខ្លុយបុរាណជប៉ុន ត្រូវបានបង្ហាញនៅលើទឹកដឹសៀមរាបអង្គរ
18, Jan 2024 , 8:39 am        
រូបភាព
ខ្លុយឫស្សីជប៉ុន «ស្សាគិហាឈិ» ត្រូវបានសម្ដែងដោយ លោក IRIE Yosuke នៅក្រុងសៀមរាប។
ខ្លុយឫស្សីជប៉ុន «ស្សាគិហាឈិ» ត្រូវបានសម្ដែងដោយ លោក IRIE Yosuke នៅក្រុងសៀមរាប។
សៀមរាប៖ កុងស៊ុលជប៉ុនប្រចាំក្រុងសៀមរាប បានរៀបចំព្រឹត្តិការណ៍ការសម្ដែងសិល្បៈប្រពៃណីជប៉ុន តាមរយៈការ​បង្ហាញឧបករណ៍ខ្លុយឫស្សីជប៉ុន «ស្សាគឹហាឈិ» ដោយសិល្បករល្បីល្បាញ លោក អ៊ិរិអេ យ៉ូស៊ុករ។ លោក កាវ៉ាងុជិ ម៉ាសាគិ ប្រធាន និងទីប្រឹក្សា ការិយាល័យកុងស៊ុលជប៉ុន ប្រចាំក្រុងសៀមរាប លើកឡើងថា កម្មវិធីសិល្បៈខាងលើធ្វើឡើង ដើម្បីបង្ហាញពីប្រពៃណីជប៉ុន, រឹតចំណងមិត្តភាពប្រជាជនកម្ពុជា-ជប៉ុន ក៏ដូចជាអបអរសាទរខួប៧០ឆ្នាំ នៅមិត្តភាពកម្ពុជា-ជប៉ុន។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចតទៅ៖ 
 

គួរជម្រាបផងដែរថា ការសម្ដែងសិល្បៈខាងលើនេះ ត្រូវបានធ្វើឡើងនៅផ្សារ The Heritage Walk នៅក្រុងសៀមរាប កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ កម្មវិធីនេះ ត្រូវបានបើកឱ្យសាធារណជនទូទៅចូលរួមដោយសេរី។ ជាមួយគ្នាក៏មានការចូលរួមពីសិល្បករខ្មែរ លោក P Sand និង លោក Kai ផងដែរ៕
 

Tag:
 ThmeyThmey
  ខ្លុយជប៉ុន
  ហ្សាគឹហាឈិ
  សៀមរាប
  កុងស៊ុលជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com