ជាតិ
មន្ត្រីពន្ធនាគារ៥រូបត្រូវលុបចេញពីក្របខណ្ឌ ដោយមូលហេតុប្រើប្រាស់គ្រឿងញៀន
18, Jan 2024 , 9:34 am        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
មន្ត្រី៥រូបទៀតហើយ ដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ។ បើតាមប្រកាសចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមករា មន្ត្រីទាំង៥រូប សុទ្ធតែជាមន្ត្រីចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមហេតុផលប្រើប្រាស់គ្រឿងញៀន។

មន្ត្រីពន្ធនាគារទាំង៥រូបដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌមហាផ្ទៃរួមមាន លោក ផុន វណ្ណៈ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១, លោក ហូ សុជាតិ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១, លោក គង់ ដារ៉ា, លោក កេង ស៊ីឌុន មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល និងលោក ខ្ចៅ សិរីរ័ត្ន មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ៕





© រក្សាសិទ្ធិដោយ thmeythmey.com