ជាតិ
«សំណេរអង្គរ»! លោក-អ្នកក៏អាចវាស់ស្ទង់សមត្ថភាពខ្លួនតាមរយៈការផ្សាយផ្ទាល់តាម BTV ផងដែរ
18, Jan 2024 , 3:11 pm        
រូបភាព
កម្មវិធីប្រឡងសរសេរតាមអាន«សំណេរអង្គរ» នឹងត្រូវបានផ្សាយផ្ទាល់លើ សារព័ត៌មានថ្មីៗ និង BTV
កម្មវិធី«សំណេរអង្គរ» គឺជាកម្មវិធីថ្មីមួយដែលបង្កើតឡើងដើម្បីលើកកម្ពស់អក្សរសាស្រ្តខ្មែរតាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះ នឹងអាចក្លាយទៅជាព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិជាសាធារណៈជារៀងរាល់ឆ្នាំនាពេលអនាគត។





ដោយពិនិត្យឃើញកម្រិតអក្សរសាស្ត្រខ្មែរ ទាំងវេយ្យាករណ៍ ទាំងអក្ខរាវិរុទ្ធ ហាក់បីដូចជាមានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភក្នុងចំណោមមហាជន ជាពិសេស សិស្ស និងនិស្សិតនោះ កម្មវិធី«សំណេរអង្គរ»តាមរយៈការប្រឡងប្រជែងសរសេរតាមអានក៏ត្រូវបង្កើតឡើង។ ជាលំហាត់ខួរក្បាលបែបបុរាណបន្តិចមែន ប៉ុន្តែ កិច្ចការនេះ មានប្រយោជន៍មិនអាចកាត់ថ្លៃបានសម្រាប់កែលម្អសំណេរឲ្យកាន់តែប្រសើរ ជាពិសេស នៅក្នុងយុគ្គសម័យឌីជីថល។



ការប្រកួតប្រជែងសរសេរតាមអាន«សំណេរអង្គរ»នឹងធ្វើឡើងនៅអតីតរាជធានីអង្គរ ក្នុងខេត្តសៀមរាបនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៤ខាងមុខនេះនៅពីមុខប្រាសាទអង្គរវត្តតែម្តង។ បើយោងតាមគម្រោង សារព័ត៌មានឌីជីថលថ្មីៗ (Thmeythmey.com) និងទូរទស្សន៍ BTV នឹងធ្វើការផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក។ មហាជនអាចសាកល្បងសមត្ថភាពរបស់ខ្លួនដោយចូលរួមប្រឡងតាមអនឡាញ៕





© រក្សាសិទ្ធិដោយ thmeythmey.com