ជាតិ
វីដេអូ
រៀនមិនចូល គ្រួសារខ្វះខាត! យុវជន២រូបឈប់រៀនត្រឹមថ្នាក់អនុវិទ្យាល័យ ចាប់យកជំនាញវិជ្ជាជីវៈវិញ
18, Jan 2024 , 7:39 pm        
រូបភាព
ដោយ៖​ អ៊ុត រស្មី & ញឹក ស្រីល័ក្ខ 

ភ្នំពេញ៖ យុវជន វង្ស ចិត្រា​ និង យុវជន រ៉ា​ សុភាព បានបោះបង់ការសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យ មករៀនជំនាញជួសជុលម៉ាស៊ីនត្រជាក់ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ ក្នុង​បទសម្ភាសជាមួយសារព័ត៌មានThmeyThmey25 យុវជនទាំងពីរ បានឱ្យដឹងថា មូលហេតុដែលពួកគេបោះបង់ការសិក្សាទាំងវ័យក្មេង ព្រោះរៀនមិនចូល និងជីវភាពគ្រួសារលំបាក ទើបសម្រេចចិត្តចាប់យកជំនាញវិជ្ជាជីវៈវិញ។ យុវជនទាំងពីររូបនេះ រំពឹងថា ក្រោយរៀនចប់ ពួកគេ នឹងអាចមានការងារល្អ និងប្រាក់ខែសមរម្យ ជួយជីវភាពគ្រួសារ។

 
 ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

គួរជម្រាបថា  នាថ្ងៃទី ១៥ ខែមករា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកបវេសនកាលកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com