កីឡាអន្តរជាតិ
អន្តរជាតិ
តារាម៉ូដែលប្រេស៊ីល សារភាពស្នេហ៍ទៅ Messi តាមរូបគម្របទស្សនាវដ្តី Playboy
18, Jan 2024 , 5:19 pm        
រូបភាព
Janaina Prazeres តារា​ម៉ូឌែលរបស់ទស្សនាវដ្តីដ៏ល្បីឈ្មោះ Playboy បាន​ផ្ញើររូបថត​​លើគម្របទស្សនាវដ្តីរលើកដំបូងបស់នាងដើម្បីបង្ហាញការគោរព ស្រឡាញ់ទៅកាន់ Lionel Messi។



តារាម៉ូឌែលសញ្ជាតិប្រេស៊ីល Prazeres ត្រូវបានទស្សនាវដ្តីយុវវ័យ Playboy ជ្រើសរើសថតដាក់ទំព័រមុខជាលើកដំបូងបង្អស់។ នាងបានចុះហត្ថលេខាលើច្បាប់ចម្លងទស្សនាវដ្តីនេះ ផ្ញើរជាពិសេសសម្រាប់ Messi ដែលនាងគិតថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតលើលោក។
 
តាមរយៈការបង្ហោះលើ Instagram របស់ខ្លួន នាង Prazeres បាន​ពន្យល់​ពី​ការ​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន​ថា៖ «Messi ជា​បុរស​ដ៏​ស្រស់​ស្អាត ហើយ​មាន​កាយ​វិការ​ល្អគ្រប់ពេល។ ខ្ញុំ​ចង់​ឃើញ​គាត់​បក​ទំព័រទស្សនាវដ្តីនេះ ហើយខ្ញុំ​សង្ឃឹម​ថា​គាត់​ចូល​ចិត្ត​»។
  


«បើ​មនុស្ស​ដែល​នៅ​លើ​ក្រប​នោះ​ជា​ស្ត្រី​ដែល​ល្អឥតខ្ចោះ​បំផុត​ក្នុង​លោក ខ្ញុំ​គិត​ថា​វា​យុត្តិធម៌​ណាស់​ក្នុង​ការ​លះបង់​ដល់​កីឡាករ​ដ៏​អស្ចារ្យ​បំផុតដូចគ្នា​។ នេះជារូបលើគម្របទស្សនាវដ្តីបង្ហាញជាអន្តរជាតិដំបូងរបស់ខ្ញុំ។ អ្នកសមនឹងទទួលបានវា»។ Prazeres បន្ថែមដូច្នេះ ក្នុងចេតនាបង្ហាញការគោរព និងក្តីស្រឡាញ់ទៅកាន់ Messi។
 
Messi វ័យ៣៦ឆ្នាំ ដែលជួយអាហ្សង់ទីនលើកពាន FIFA World Cup ឆ្នាំ២០២២ និងជួយ Inter Maimi លើកពាន League Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ គ្រងពាន Ballon D’or ជាលើកទី៨ និងកីឡាករល្អបំផុតរបស់ FIFA ជាលើកទី៣ នៅឆ្នាំ២០២៣នេះ៕
 


Tag:
 Playboy
© រក្សាសិទ្ធិដោយ thmeythmey.com