ជាតិ
សិល្បះ
​រៀនជំនាញចម្លាក់ តម្បាញ​ ស្មូន គំនូរ ដោយឥតគិតថ្លៃ! សិស្សក្រីក្រ​មាន​ប្រាក់ឧបត្ថម្ភប្រចាំ​ខែ
19, Jan 2024 , 8:39 am        
រូបភាព
សកម្មភាពមន្ត្រីក្រសួងវប្បធម៌បង្រៀន​​កុមារក្រុមល្ខោនខោលវត្តស្វាយអណ្តែត ពីការធ្វើមុខ«ខ្មុក» នាអំឡុងខែតុលា ឆ្នាំ២០២៣។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌
សកម្មភាពមន្ត្រីក្រសួងវប្បធម៌បង្រៀន​​កុមារក្រុមល្ខោនខោលវត្តស្វាយអណ្តែត ពីការធ្វើមុខ«ខ្មុក» នាអំឡុងខែតុលា ឆ្នាំ២០២៣។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌
ភ្នំពេញ៖ ក្រសួងវប្បធម៌ នឹងបើកវគ្គបណ្តុះបណ្តាលជំនាញ​សិល្បៈដូនតា ដោយឥតគិតថ្លៃ រួមមាន​ជំនាញការធ្វើខ្មុកស្មាច់ ចម្លាក់ប្រាក់/ស្ពាន់ ចម្លាក់ស្បែក ចម្លាក់ថ្ម ចម្លាក់ស្មិត តម្បាញសូត្រ តម្បាញក្រមាត្រុំ ស្មូនឆ្នាំង ផលិតឧបករណ៍ភ្លេង គំនូរពណ៌ និងគំនូរបុរាណ​។ 

 
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្មវិធីបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈដូនតាឆ្នាំ២០២៤នេះ ចាប់ផ្តើមពីខែកុម្ភៈនៅទីតាំងចំនួន១៣ ក្នុងរាជធានី-ខេត្ត​។ ចំពោះសិស្សដែលមានបណ្ណសម្គាល់ថាមកពីគ្រួសារក្រីក្រ ឬគ្រួសារដែលងាយរង​ហានិ​ភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ជាមួយនឹងការបំពេញ​លក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។ នេះបើតាមក្រសួងវប្បធម៌។
 
សាធារណជន ពិសេសយុវជនដែលមានបំណងសិក្សា សូមទំនាក់ទំនងទៅលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ តាមលេខទូរសព្ទ ​០១៧ ៤៣១ ៣០២/ ០៨៨ ៨៥៣ ៥៦ ៣៦ / ០៩៦ ៥២២ ៧៣ ៦៩៕ 
 


Tag:
 ចម្លាក់
  តម្បាញ​
  ស្មូន
  គំនូរ
© រក្សាសិទ្ធិដោយ thmeythmey.com