ជាតិ
អត្ថបទពាណិជ្ជកម្ម
អបអរសាទរសកម្មភាពសប្បុរសធម៌តាមរយៈតន្រ្តី «Aii Road to 2 Decades: Concert for a Cause»
19, Jan 2024 , 3:08 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) មានសេចក្តីសោមនស្សក្នុងការប្រកាសអំពីការប្រគំតន្ត្រីសប្បុរសធម៌ «Aii Road to 2 Decades: Concert for a Cause»។

ព្រឹត្តិការណ៍នេះគឺជាការប្រារព្ធខួបគម្រប់ ១៩ ឆ្នាំរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និង  មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងការរាប់ថយក្រោយនៃកេរ្តិ៍ដំណែលអស់ជិត ២ ទសវត្សរ៍ នៅក្នុងវិស័យអប់រំ ជាមួយតន្ត្រីដ៏រំភើប និងអស្ចារ្យសម្រាប់សកម្មភាពសប្បុរសធម៌ជូនសង្គម។ ការប្រគំតន្ត្រីនេះគឺជាការកៀរគរប្រជាជនកម្ពុជាក្នុងការចូលរួមចំណែកផ្លាស់ប្តូរកម្ពុជាប្រកបដោយភាពវិជ្ជមាន។
 


នៅក្នុងការប្រគំតន្ត្រីនេះមានការសម្តែងសមត្ថភាព និងទេពកោសល្យពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់ Aii និង AIS។ បន្ថែមពីនេះទៀត ក៏មានការសម្តែងពិសេសពីតារាល្បីៗជាច្រើនរូបដែលមានទឹកចិត្តចូលរួមក្នុងសកម្មភាពសប្បុរស និងការបវិច្ចាគទៅសង្គមដូចជា ម៉េង កែវពេជ្ជតា ម៉េង ពេជ្ជតាសង្វាពេជ្រ ក្មេងខ្មែរ និងABL Griezii ABL JPhii និង ABL Kanez និងអតីតសិស្ស ល្អហួស នឹងឡើងឆាកសម្តែងដោយសន្យាថានឹងធ្វើឱ្យបរិយាកាសកាន់តែរីករាយ និងអស្ចារ្យ។
 
ការប្រគំតន្ត្រីសប្បុរសធម៌នេះគឺជាការរៃអង្គាសថវិកាដល់អង្គការផ្កាយសមុទ្រ (ISF Cambodia) និងសាលារៀនទន្សាយ ដែលជាស្ថាប័នដែលបានផ្តល់ការអប់រំដល់កុមារ និងសិស្សានុសិស្សដែលមានជីវភាពក្រីក្រ និងមានពិការភាពបញ្ញា។
 
 
ទស្សនិកជនក៏អាចទទួលបានបទពិសោធន៍លើសពីតន្រ្តីផងដែរ។ នៅក្នុងនោះរួមមាន ការតាំងពិពណ៌ពីសំណាក់អ្នកឧបត្ថម្ភកម្មវិធី ស្តង់ចំណីអាហារ  ដែលអាជីវកម្មក្នុងស្រុកបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេ និងអាហារជាច្រើនប្រភេទទៀត។ ការចាប់ឆ្នោតផ្សងសំណាងដ៏ធំជាមួយនឹងរង្វាន់ដូចជា ទូរសព្ទ iPhone 15 Pro នាឡិកា Apple Watch កុំព្យូទ័រយួរដៃ ប្រាក់ ១,០០០,០០០ រៀល និងរង្វាន់ពិសេសៗអ្នកឧបត្ថម្ភកម្មវិធីជាច្រើនទៀត។
 
សំបុត្រមាននៅគ្រប់សាខា Aii នៅបញ្ជរបង់ប្រាក់ ហើយការលក់សំបុត្រមាន២ប្រភេទ៖ សំបុត្រ Premium តម្លៃ ៥ដុល្លារ និងសំបុត្រធម្មតាតម្លៃ២ ដុល្លារ។ ការផ្តល់ជម្រើសសំបុត្រនេះគឺដើម្បីធានាថាគ្រប់គ្នាអាចចូលរួម និងរួមចំណែកដល់សកម្មភាពសប្បុរសដ៏ថ្លៃថ្លានេះ។ ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការអបអរសាទរសមិទ្ធផលរបស់ Aii ប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់អំពីសាមគ្គីភាពនៅក្នុងសហគមន៍ និងឥទ្ធិពលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្កើតអនាគតដ៏ល្អប្រសើរមួយសម្រាប់កម្ពុជា។
 Aii – the Window to the World
 


ចូលរួមជាមួយពួកយើងសម្រាប់រាត្រីដ៏រីករាយ តន្ត្រី និងការរៃអង្កាសថវិកានៅក្នុងកម្មវិធីសប្បុរសធម៌នៅ «Aii Road to 2 Decades: Concert for a Cause»។ រួមគ្នាពង្រឹងសង្គម និងអបអរសាទរស្មារតីនៃសកម្មភាពសប្បុរសធម៌នៅក្នុងសហគមន៍អ្នកសិក្សារបស់ Aii។
 
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://shorturl.at/gopN7
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com