ជាតិ
មនុស្សឈឺ រត់រកពេទ្យ តែ ថ្មប្រាសាទឈឺ ពេទ្យត្រូវរត់ទៅរកជំងឺថ្ម
20, Jan 2024 , 3:59 pm        
រូបភាព
ប្រាសាទបន្ទាយសំរ៉ែ ខេត្តសៀមរាប៖ រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ ដោយគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃទី១៤ ខែឆ្នូ ឆ្នាំ១៩៩២។ ស្ថានភាពរមណីយដ្ឋានអង្គរនាពេលនោះ ត្រូវបានវាយតម្លៃថា កំពុងប្រឈមហានិភ័យខ្លាំងបំផុត ដោយសារការគាស់កាយស្វែងរកវត្ថុបុរាណពីសំណាក់ជនខិលខូច កត្តាសង្គ្រាម ឫសឈើចាក់ចូលប្រាសាទ និងកង្វះខាតធ្ងន់ធ្ងរ នៃការងារអភិរក្ស។

 
ការងារអភិរក្សប្រាសាទ ជាការងារដ៏សំខាន់បំផុតមួយ ដើម្បីឱ្យប្រាសាទទាំងអស់នៅឈរបានបន្តទៅអនាគត។ កិច្ចការអភិរក្សប្រាង្គប្រាសាទ ត្រូវបានយកចិត្តទុកដាក់ខ្លាំងពីអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញបរទេស។ បើតាម អាជ្ញាធរជាតិអប្សរា រាល់សកម្មភាពជួសជុល និងអភិរក្ស សុទ្ធតែស្ថិតក្រោមការត្រួតពិនិត្យរបស់ អាយស៊ីស៊ី-អង្គរ។ 
 
ក្រុមការងារផ្នែកអភិរក្ស នៃអាជ្ញាធរជាតិអប្សរា បានចាប់បដិសន្ធិឡើង ក្រោមការជួយជ្រោមជ្រែងពីអ្នកជំនាញការអន្តរជាតិ។ ចាប់ផ្ដើមពីបាតដៃទទេ អ្នកជំនាញខ្មែរ បានខិតខំរៀនសូត្ររហូត ក្លាយជាអ្នកជំនាញផ្នែកអភិរក្សប្រាង្គប្រាសាទ។ 
 
«ការងារអភិរក្ស ត្រូវការអ្នកជំនាញផ្នែក អភិរក្ស ដែលប្រៀបដូចជា ពេទ្យ និង វេជ្ជបណ្ឌិត ពីព្រោះមុនពេលយើងព្យាបាល យើងត្រូវសិក្សាជំងឺរបស់ថ្មហ្នឹង។ ថ្ម មានជំងឺច្រើន ដូច្នេះយើងត្រូវពិនិត្យ និងវាយតម្លៃ ដើម្បីរកថ្នាំព្យាបាលឱ្យត្រូវ។» នេះជាការពន្យល់របស់លោក ឡុង ណារី។ 
 
សូមទស្សនាបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ២៥ និងលោក ឡុង ណារី អ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទ ដូចខាងក្រោម៖
 

Tag:
 ព្យាបាលថ្ម
  អភិរក្សប្រាសាទ
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com