ជាតិ
សង្គមជាតិ
វ័យ១២ឆ្នាំ! កុមារា លាងដឺលុច ឡេម៉ង់ មកប្រកួតសំណេរអង្គរ ព្រោះចង់លើកស្ទួយអក្សរខ្មែរ
21, Jan 2024 , 5:19 pm        
រូបភាព
កុមារា លាងដឺលុច ឡេម៉ង់ មកប្រកួតសំណេរអង្គរ ព្រោះចង់លើកស្ទួយអក្សរខ្មែរ
កុមារា លាងដឺលុច ឡេម៉ង់ មកប្រកួតសំណេរអង្គរ ព្រោះចង់លើកស្ទួយអក្សរខ្មែរ
សៀមរាប៖ កុមារា លាង ដឺលុច ឡេម៉ង់ ជាសិស្សថ្នាក់ទី៧ នៃសាលាជំនាន់ថ្មីវិទ្យាល័យព្រះយុគន្ធរ នៅរាជធានីភ្នំពេញ។ កុមារាវ័យ១២ឆ្នាំរូបនេះ សម្រេចចូលរួមប្រកួតសរសេរតាមអានក្នុងកម្មវិធី «សំណេរអង្គរ» ក៏ព្រោះតែចង់ចូលរួមលើកកម្ពស់ និងអភិរក្សអក្សរខ្មែរ ដែលជាអត្តសញ្ញាណជាតិ។

 
បើតាម ឡេម៉ង់ ការចូលរួមប្រកួតក្នុងកម្មវិធី«សំណេរអង្គរ»នេះ គឺជាការតេស្តនូវចំណេះដឹង  និងភាពឆ្លាសវ៉ៃ នៃការសរសេររបស់បេក្ខជនម្នាក់ៗ។  «ហេតុផលមួយទៀតដែលជំរុញឱ្យខ្ញុំមកដល់ស្ពានហាលនេះ គឺដើម្បីជួយលើកស្ទួយវប្បធម៌ និងតម្លៃភាសាជាតិរបស់ប្រទេស»។ ឡេម៉ង់ បាននិយាយបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) ដោយបានបញ្ជាក់យ៉ាងដូច្នេះ៖ «ប្រទេសនីមួយៗ គឺមានភាសាជាតិរបស់ខ្លួន ដែល[យើង]មិនត្រូវភ្លេចភាសាជាតិរបស់ខ្លួនឡើយ ព្រោះភាសាជាតិ គឺជាអត្តសញ្ញាណជាតិ។»។
 
 ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកទស្សនាទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 
 
ការប្រកួតសរសេរតាមអានក្នុងកម្មវិធី «សំណេរអង្គរ»បានធ្វើឡើងស្ពានហាល មុខប្រាសាទអង្គវត្ត ខេត្តសៀមរាប នាថ្ងៃទី២១មករា ដែលមានបេក្ខជនជាង៧០០អង្គ/នាក់ចូលរួម ចាប់ពីអាយុក្រោម១០ឆ្នាំ រហូតដល់ជាង៦០ឆ្នាំ រួមទាំងមានវត្តមានព្រះសង្ឃផង។ កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍ សារព័ត៌មាន និងវិស័យឯកជនជាច្រើន៕
 

Tag:
 អប់រំ
  សំណេរអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com