ជាតិ
សង្គមជាតិ
លោក ប៊ូ សារឿន៖ មនុស្សចាស់និងអ្នកចេះដឹង ត្រូវសរសេរអក្សរខ្មែរលើបណ្ដាញសង្គមឱ្យត្រូវ
21, Jan 2024 , 8:19 pm        
រូបភាព
លោក ប៊ូ សារឿន មន្រ្តីទំនាក់ទំនងព័ត៌មានធនាគារពិភពលោកប្រចំានៅកម្ពុជា និងជាបេក្ខជនសំណេរអង្គរ១រូប
លោក ប៊ូ សារឿន មន្រ្តីទំនាក់ទំនងព័ត៌មានធនាគារពិភពលោកប្រចំានៅកម្ពុជា និងជាបេក្ខជនសំណេរអង្គរ១រូប
សៀមរាប៖ តាំងពីព្រឹកព្រហាមនាថ្ងៃអាទិត្យ ទី២១ ខែមករា នេះ បេក្ខសមណៈ បេក្ខជន បេក្ខនារី ជាង៧០០អង្គ/នាក់ បានជួបជុំគ្នានៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត  ដើម្បីចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ» លើកទីមួយ។ សម្រាប់ លោក ប៊ូ សារឿន មន្រ្តីទំនាក់ទំនងព័ត៌មានធនាគារពិភពលោកប្រចំានៅកម្ពុជា និងជាបេក្ខជនសំណេរអង្គរ១រូប ចង់មានការប្រារព្ធកម្មវិធីបែបនេះនៅតាមខេត្តនានា ដើម្បីបង្ហាញពីកន្លែងប្រវត្តិសាស្ត្រ ឬតំបន់ទេសចរណ៍ដែលជាអត្តសញ្ញាណរបស់ខ្លួន។

 
ក្រៅពីយុវជន លោក ប៊ូ សារឿន ក៏បានលើកទឹកចិត្តដល់មនុស្សចាស់ឱ្យមានការស្រឡាញ់ និងអភិរក្សអក្សរខ្មែរដោយសរសេរឱ្យបានត្រឹមត្រូវ។ មន្រ្តីទំនាក់ទំនងព័ត៌មានធនាគារពិភពលោកប្រចំានៅកម្ពុជារូបនេះបន្តនិយាយយ៉ាងដូច្នេះ៖ « យើងជាមនុស្សនេះ គឺសំខាន់មែនទែន ព្រោះនៅពេលដែលយើងសរសេរខុស អាចធ្វើឱ្យក្មេងៗសរសេរតាមយើងខុសដែរ។ ដូច្នេះហើយមនុស្សចាស់ៗដែលរៀនសូត្រមានចំណេះដឹងខ្ពង់ខ្ពស់ សូមព្យាយាមសរសេរ[អក្សរខ្មែរឱ្យត្រូវ] នៅក្នុងហ្វេសហ៊ុកក៏ដោយ នៅក្នុងតេលេក្រាមក៏ដោយ ឬនៅក្នុងអ្វីក៏ដោយដែលបញ្ចេញជាសាធារណៈ គឺសុំឱ្យគាត់សរសេរអក្សរឱ្យត្រូវ ព្រោះក្មេងៗចាំមើល[សកម្មភាពរបស់មនុស្សចាស់]»។ 
 
សូមលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
បើលោក ប៊ូ សារឿន មនុស្សចាស់ ឬរៀមច្បង គឺគំរូដល់ ក្មេង និងយុវជនជំនាន់ក្រោយ។ ដូច្នេះ ចាស់ៗ និងអ្នកចេះដឹង សូមផ្តល់នូវភាពគំរូដ៏ល្អ និងត្រឹមត្រូវដល់អ្នកជំនាន់ក្រោយ។  
 
កម្មវិធី«សំណេរអង្គរ»គឺជាកម្មវិធីថ្មីមួយដែលបង្កើតឡើងដើម្បីលើកកម្ពស់អក្សរសាស្រ្តខ្មែរតាមរយៈការប្រឡងប្រជែងសរសេរតាមអាន។ កម្មវិធីនេះ នឹងអាចក្លាយទៅជាព្រឹត្តិការណ៍ សរសេរតាមអាន ថ្នាក់ជាតិជាសាធារណៈជារៀងរាល់ឆ្នាំនាពេលអនាគត៕ 
 

Tag:
 អប់រំ
  សំណេរអង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com