ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ញ៉ាំវីតាមីនCលើសកំណត់ នឹងធ្វើឲ្យសុខភាពអ្នកប្រែជាបែបណា?
24, Jan 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវីតាមីនសេដែលរាងកាយអ្នកអាចទទួលបាន។ តើមានមកពីណាខ្លះទៅ?
 
វីតាមីនC អាចបានមកពីបន្លែ និងផ្លែឈើស្រស់ៗ ហើយក៏អាចទទួលបានតាមរយៈថ្នាំផងដែរ ដោយមានប្រភេទថ្នាំដែលធ្វើពីវីតាមីនC។ ជាធម្មតា មនុស្សពេញវ័យត្រូវការស្រូកយកវីតាមីនសេចំនួន១០០មីលីក្រាមជារៀងរាល់ថ្ងៃ។ នៅពេលដែលរាងកាយអ្នកខ្វះវីតាមីនសេ អញ្ចាញធ្មេញអ្នកនឹងអាចចេញឈាម ស្បែកងាយឡើងស្នាមអ៊ុចខ្មៅ ព្រមទាំងរបួសមិនងាយជាសះស្បើយឡើយ។ ប៉ុន្តែវីតាមីនសេនេះ អ្នកក៏មិនអាចញ៉ាំលើសកំណត់ដែរ ព្រោះបើអ្នកពិសារលើសកំណត់ នឹងធ្វើឲ្យក្រពះ និងពោះវៀនអ្នកមិនស្រួល ថែមទាំងធ្វើឲ្យអ្នកកើនអាស៊ីតក្រពះ និងគ្រួសក្នុងតម្រង់នោម។ ម្យ៉ាងទៀត អ្នកក៏អាចប្រទះនឹងមហារីកដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការញ៉ាំវីតាមីនសេនេះ ទើបអាចការពារសុខភាពអ្នកបានយ៉ាងល្អ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com