ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ថ្លើមមិនល្អ នឹងលួចប្រាប់តាមណា?
23, Jan 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលលួចប្រាប់អ្នកថាថ្លើមអ្នកកំពុងតែប្រឈមនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?

  • មនុស្សដែលមានថ្លើមមិនល្អ នឹងតែងតែមានអារម្មណ៍ថាហត់ ព្រោះតែថ្លើមដំណើរការមិនបានល្អ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុត។
  • ថ្លើមក៏មានមុខងារក្នុងការជួយរំលាយអាហារផងដែរ ដោយជួយរំលាយខ្លាញ់។ ប៉ុន្តែប្រសិនជាថ្លើមដំណើរការមិនល្អ នឹងធ្វើឲ្យអ្នកញ៉ាំអ្វីមិនចូលឡើយ ថែមទាំងធ្វើឲ្យអ្នកហើមពោះទៀតផង។
  • នៅពេលដែលថ្លើមចាប់ផ្តើមមានបញ្ហា អ្នកនឹងចាប់ផ្តើមកើតមានជំងឺខាន់លឿង។ ដូចនេះ ប្រសិនជាស្បែករបស់អ្នកប្រែពណ៌ អ្នកគួរតែប្រយ័ត្នពីសុខភាពថ្លើមរបស់អ្នកឲ្យបានខ្ពស់។
  • ថ្លើមមិនល្អ នឹងងាយកើតអាការៈចេញឈាមខ្លាំងណាស់ ដូចជា ចេញឈាមតាមអញ្ចាញធ្មេញ ឬតាមច្រមុះជាដើម។  ដូចនេះ ប្រសិនជាអ្នកមានកើតមានអាការៈទាំងនេះគួរតែប្រយ័ត្នពីថ្លើមរបស់អ្នកឲ្យបានខ្ពស់ មិនគួរប្រហែសនោះឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com