ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនសូវ​មាន​អ្នកដឹងឡើយថា ចេក​ខ្ចី​ពិតជា​កំពូល​អាហារដ៏អស្ចារ្យ
27, Jan 2024 , 6:59 am        
រូបភាព
មាន​មនុស្ស​មិន​ច្រើន​ទេ​បានដឹង​ថា​ចេក​ខ្ចី​ក៏​មាន​ប្រយោជន៍​ច្រើន​មិន​ចាញ់​ចេកទុំ​ប៉ុន្មាន​ដែរ​។ គ្រាន់តែ​យក​វា​ទៅ​ស្ងោរ ឬ ចំហុយ​សិន សឹម​ញ៉ាំ ទើប​មិនសូវ​ចត់ យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ​។ ខាងក្រោម​ជា​កំពូល​អត្ថប្រយោជន៍ ៤ យ៉ាង ពី​ចេក​ខ្ចី​៖

 
១. មាន​ជាតិ​កាក​សរសៃ Fiber
ចេក​ខ្ចី​ជា​ប្រភព​ជាតិ​កាក​សរសៃ Fiber ដែល​វា​មាន​នាទី​សំខាន់​ក្នុង​ការ​រំលាយ​អាហារ និង​សុខភាព​បេះដូង​។ ចេក​ប្រហែល ១០០ ក្រាម មាន​ផ្ទុក Fiber រហូត​ដល់ ២.៦ ក្រាម ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ និង កាត់​បន្ថយ​ស្ត្រេ​សបាន​។
 
២. ជំនួយ​សុខភាព​បេះដូង
ចេកទុំ និង ខ្ចី​សម្បូរ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ប៉ូ​តា​ស្យូ​ម​មាន​តួនាទី​សំខាន់ ក្នុង​ការ​ជួយ​ដល់​មុខងារ​តម្រងនោម និង​ជួយ​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា​។
 
៣. ជួយ​សម្រក​ទម្ងន់
ដូច​បានដឹង​ហើយ ចេក​ខ្ចី​សម្បូរ​ដោយ​ជាតិ​កាក​សរសៃ ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​បាន​លឿន និង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​។ ពេល​ដែល​យើង​មិន​ងាយ​ឃ្លាន និង​មិន​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ច្រើន​ទេ ហើយ​គីឡូ​ក៏​ស្រក​ទៅ​តាម​ហ្នឹង​ដែរ​។
 
៤. ជា​ប្រភព​វីតាមីន​ល្អ​ៗ
ចេក​ខ្ចី​ប្រៀប​ដូច​ជា​រោងចក្រ​ដែល​ផ្ទុក និង​ផលិត​វីតាមីន និង​ជាតិ​រ៉ែ​ល្អ​ៗ​ជា​ច្រើន​។ មិន​ត្រឹមតែ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ទេ ចេក​ខ្ចី​ក​សម្បូរ​វីតាមីន C និង វីតាមីន B12 ដែល​ជួយ​ស្រូប​យកជាតិ​រ៉ែ​សំខាន់​ៗ និង​សារធាតុចិញ្ចឹម​ជា​ច្រើន​ទៀត ជា​ពិសេស កាល់ស្យូម ចូល​ក្នុង​រាង​កាយ​យើង ដើម្បី​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com