ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ថ្លើមនឹងមិនគ្រោះថ្នាក់ បើអ្នកអាចធ្វើបែបនេះបាន
30, Jan 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការការពារសុខភាពថ្លើមរបស់អ្នក។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកស្រូបខ្លាញ់ច្រើននឹងធ្វើឲ្យថ្លើមរងសម្ពាធខ្លាំងណាស់។ ដូចនេះ អ្នកដែលមានថ្លើមមិនសូវល្អ គួរតែកាត់បន្ថយបរិភោគខ្លាញ់ ដោយអ្នកអាចពិសារត្រី និងសាច់មាន់ជាដើម។ ចំពោះប្រេង អ្នកអាចជ្រើសរើសប្រេងអូលីវ ឬប្រេងសណ្តែកដីបាន។
     
  • ចំពោះអ្នកដែលមានថ្លើមមិនសូវល្អ គួរតែស្រូបយកប្រូតេអ៊ីនឲ្យបានច្រើន។ ដូចនេះ អ្នកអាចបរិភោគសាច់ត្រី សាច់មាន់ និងតៅហ៊ូជាដើម។ ក្រៅពីនេះ អ្នកអាចញ៉ាំទឹកដោះគោ និងពងមាន់ក៏បានដែរ ព្រោះសុទ្ធតែមានផ្ទុកប្រូតេអ៊ីនខ្ពស់ទាំងអស់។
     
  • អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយការពារថ្លើមបានល្អណាស់។ ដូចនេះ ក្នុងមួយថ្ងៃអ្នកគួរតែពិសារបន្លែ និងផ្លែឈើឲ្យបាន៥មុខ។ ជាពិសេស ក្រូចឆ្មារ និងក្រូចថ្លុងសុទ្ធតែផ្ទុកវីតាមីនសេខ្ពស់ដែលអាចជួយបញ្ចេញសារធាតុពុលពីរាងកាយទាំងអស់បាន
  • នៅពេលដែលអ្នកស្រូបយកជាតិស្ករចូលក្នុងរាងកាយច្រើន នឹងធ្វើឲ្យថ្លើមរងសម្ពាធខ្លាំងណាស់។ ដូចនេះ អ្នកគួរតែគ្រប់គ្រងជាតិស្ករដែលចូលក្នុងរាងកាយអ្នកឲ្យបានល្អ មិនគួរឲ្យលើសខ្លាំងនោះឡើយ។
     
  • ស្រា និងបារីគឺជាឃាតករដែលបំផ្លាញថ្លើមរបស់អ្នកជាងគេ។ ដូចនេះ ប្រសិនជាអ្នកមិនចង់ឲ្យថ្លើមខ្ទេចលឿន អ្នកគួរតែផ្តាច់ឲ្យបានស្រា និងបារី៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com