ជាតិ
ទឹកជ្រោះប៊ូស្រា ជាតំបន់ទេសចរណ៍ប្រជាប្រិយ ទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ
27, Jan 2024 , 7:59 am        
រូបភាព
មណ្ឌលគិរី៖ នៅពេលនិយាយដល់ខេត្តមណ្ឌលគិរី គេតែងនឹកដល់ទឹកជ្រោះប៊ូស្រា ដែលមានទេសភាពស្រស់ត្រកាល អមដោយព្រៃឈើតូចធំ។ ទឹកជ្រោះនេះ ត្រូវបានចែកចេញជាបីដំណាក់ ដោយទី១ ហូរធ្លាក់ក្នុងកម្ពស់៨ទៅ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង១៥ម៉ែត្រ នៅរដូវវស្សា និងកម្ពស់ពី១០ ទៅ១៥ម៉ែត្រ នៅរដូវប្រាំង។  ដំណាក់ទី២ ហូរធ្លាក់ពីកម្ពស់១៥ទៅ២០ម៉ែត្រ និងមុខកាត់ទទឹង២០ម៉ែត្រនៅរដូវវស្សា និងកម្ពស់ពី១៨ទៅ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។

 
ចំណែក ដំណាក់ទី៣ ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងដំណាក់ទី២។ ល្បាក់នេះ មិនមានមនុស្សទៅដល់នោះទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និងតំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។ ទឹកជ្រោះប៊ូស្រា ស្ថិតក្នុងភូមិពូទិស ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី មានចម្ងាយ៣៣គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុងសែនមនោរម្យ។ នៅទីនោះ ភ្ញៀវទេសចរអាចសម្រាកទទួលទានអាហារថ្ងៃត្រង់ លេងទឹកធ្លាក់ និងទិញកសិផលដែលដាំដោយពលរដ្ឋតាមធម្មជាតិផងដែរ៕
 
សូមទស្សនាព័ត៌មានរូបភាព៖
 














Tag:
 ទេសចរណ៍
  ទឹកជ្រោះប៊ូស្រា
© រក្សាសិទ្ធិដោយ thmeythmey.com